Sponsor
រិទ្ធី

កញ្ញា ធី សុវណ្ណថា ដែលល្បីខាងប្តឹង បានសរសេរក្នុងគេហទំព័រហ្វេសប៊ុកថា៖ មេប៉ូលីសចរាចរណ៍ ខណ្ឌជ្រោយចង្វា នឹងត្រូវប្រឈមុខផ្លូវច្បាប់ ជាមួយនាង ឆាប់ៗនេះ ករណី “ជំរិតទារប្រាក់” ពីជនរងគ្រោះចំនួន 50$។

នាងបានសរសេរទៀតថា៖

“កម្ចាត់មន្ត្រីអាក្រក់បានម្នាក់ ល្អជាងធ្វើបុណ្យ៧វត្ត” កញ្ញាធ្លាប់ប្រាប់ថា កញ្ញាមិនបន្តសេីរើរឿងនេះទៀតទេ នេះជាមេរៀន និងជាសារព្រមាន១ ជូនអ្នកធំ និងប៉ូលិសខិលខូចមួយចំនួនដែលតែប្រេីអំណាច មើលងាយ និងធ្វេីបាបរាស្ត្រទន់ខ្សោយ ។ អរគុណណាស់ ដែលលោកអ្នកធំ បានភ្ញាក់រលឹក ព្រមផ្តល់សំណងបញ្ចប់បញ្ហា ។

ថ្មីៗនេះ បានសរសេរក្នុងហ្វេសប៊ុកថា៖ លោកផ្កាយ២ម្នាក់នេះ ធ្លាប់បោកប្រាស់និស្សិត ជាច្រើននៅខេត្តបាត់ដំបង បានប្រាក់រាប់ម៉ឺនដុល្លា ដោយសន្យាឲ្យចូលរៀនពេទ្យ ហេីយក៏បើកបង្រៀនពេទ្យ ដោយគ្មានច្បាប់អនុញ្ញាត។ នាងបញ្ជាក់ថា៖ <<នាងកំពុងរកឯកសារបន្ថែម ជម្រាបជូនថ្នាក់ដឹកនាំ>> បោកប្រាស់លុយនិស្សិត ស្ងាត់ៗឡើងផ្កាយ២ ប្រើឯកសណ្ឋានខុស បង្ហាញចរិក “អួតអំណាច” ហេីយបានចេញ clip video និយាយអសីលធម៌ សូមថ្នាក់ដឹកនាំនគបាលជាតិ សូមពិនិត្យ... 😡។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor