Sponsor
រិទ្ធី

អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅ លីន អាយុ៣៦ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងត្រូវជាកូនប្រសារសពសម្តេចពោធិ៍សាល ជា ស៊ីមបានទទួលមរណភាពកាលពីនៅវេលាម៉ោង១២ និង៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យ Raffle ប្រទេសសឹង្ហបុរី ដោយរោគាពាធ។ 

តាមប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថាកូនស្រីរបស់លោកបានទទួលមរណភាព ដោយសារតែរោគាពាធ។ 

ការទទួលមរណភាពរបស់អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា បាន​បន្សល់ទុកកូនតូចៗចំនួន៣នាក់ ស្រី២នាក់ និហប្រុស១នាក់ ឲ្យនៅកំព្រាម្តាយ។

អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅលីន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកឧត្តមសេនីយ៍ទោ នៃនគរបាលជាតិ ជា ថា  ដែលជាកូនប្រុសសពសម្តេចពោធិ៍សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានបន្សល់ទុកចំណងដៃកូន៣នាក់ ស្រី២នាក់និងប្រុសម្នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor