កោះកុងៈ នារីម្នាក់ បានបាត់បង់ជីវិត តាមផ្លូវ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាម៉ូតូ (CBR) បុកម៉តូកូនទា (Today)។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៨ នៅចំណុចផ្លូវបេតុង បត់ទៅផ្ទះក្រហម ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ CBR ពណ៌ខ្មៅ ពាក់ស្លាកកោះកុង 1A-8182 ណ បើកបរដោយឈ្មោះ ឡេង ខេមរា ភេទ ប្រុស អាយុ២០ឆ្នាំ បានបុកនឹងម៉ូតូ Today បើកបរដោយឈ្មោះ សាំង ស្រីឡឹង ភេទ ស្រី អាយុ២៦ឆ្នាំ រងរបួសធ្ងន់ បានបាត់បង់ជីវិតតាមផ្លូវ នៅពេលបញ្ជូនទៅមន្ទីរពេទ្យថៃ ចំណែកកូនប្រុសរងរបួសធ្ងន់ ហើយកម្លាំងសមត្ថកិច្ចបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕




