
ភ្នំពេញៈ កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានអះអាងថា ព្រឹត្តិការណ៍នៃការចាប់ឪពុកខ្លួន ត្រូវបានគេប្រាប់ឲ្យដឹងមុន ហើយឲ្យចេញទៅក្រៅប្រទេសមួយរយៈពេលថែម ទៀត។
ការអះអាងរបស់កូនស្រីលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារនៅត្រពំាងផ្លុង ធ្វើឡើងក្នុងវេទិការពីស្ថានភាពនយោបាយបច្ចុប្បន្ននៅប្រទេសបារាំងកាលពីថ្ងៃទី១៣ មករា ឆ្នាំ ២០១៨ បញ្ជាក់ថា «ខ្ញុំបញ្ជាក់ថា រឿងចាប់ខ្លួនគាត់ គឺគាត់បានដឹងមុន ប៉ុន្តែមិនដឹង ថ្ងៃណា ខែណា ឆ្នាំណាទេ។ គឺដឹងមុន តាំងពីអំឡុង ខែមិថុនា ឆ្នាំ២០១៧មកម្ល៉ះ ពោលគឺចាប់ពីក្រោយបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ។ មានគេប្រាប់ថា ដែលអ្នកប្រាប់នឹងអាចយកជាការបាន គឺថា នៅក្នុងចុងខែសីហា នឹងមានរឿងអាក្រក់លើគណបក្សសង្ក្រោះជាតិ និងរូបលោក កឹម សុខា ។ គេបានឲ្យលោកចេញទៅទស្សនៈកិច្ចមួយរយៈ។ អ្នកប្រាប់ នឹងច្បាស់លាស់មិនមែនជាខ្មែរ នោះទេ»។

កញ្ញាបន្តថា រឿងអ្វីនៅក្នុងពន្ធនាគារកញ្ញាបានដឹងបានមកពីម្តាយរបស់ខ្លួន ដើម្បីប្រាប់ទៅកាន់បរទេស និងសាធារណជន បានដឹង ដែលម្តាយកញ្ញា បានចូលសុខទុក្ខពីរ បីថ្ងៃម្តង៕

