
ភ្នំពេញៈ កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនិងសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំកម្លាំងជាច្រើននាក់ នាំជនសង្ស័យម្នាក់ មកបង្ហាញទីតាំង និងចុះឆែកឆេរផ្ទះជនសង្ស័យម្នាក់ទៀត ដកហូតបានថ្នាំញៀនជាង៥គីឡូ រួមនិងអាវុធម៉ាក K59ចំនួន១ដើម ចំណែកជនសង្ស័យជាម្ចាស់ថ្នាំញៀន បានដឹងខ្លួនមុនរត់គេចខ្លួនបាត់ស្រមោល។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រតិបត្តិការនេះ បានបញ្ចប់ភ្លាមៗ ជនសង្ស័យរួមនិងវត្ថុតាងគ្រឿងញៀនជាង៥គីឡូខាងលើ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕






