Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យូរៗទៅ ល្បែងកន្ទុយលេខបែរជារីកដូចផ្សិតក្នុងផ្សារកណ្តាល ដាក់តុកត់នៅនឹងមុខសមត្ថកិច្ចតែម្តង ហើយមានអ្នកចេញចូលលេង(ចាក់)ប្រសេកប្រសាច ដូចជាផ្សារត្រី ឬកន្លែងតុអាជ្ញាធរអង្គុយសុីញ៉េផ្តល់សេវាឲ្យប្រជាជនរបស់ខ្លួនអ៊ីចឹង។

ជាមួយគ្នានេះ មេកត់ឆ្នោតទាំងនោះ ធ្វើដូចជាសន្តិសុខ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ខ្សោយភ្នែកមើលមិនឃើញអ៊ីចឹង បានជាព្រហើនជ្រុល មិនខ្លាចពីការបង្ក្រាបបន្តិចសោ។

ទាក់ទិននឹងករណីនេះ មានការរិះគន់ធ្ងន់ៗ ពីមជ្ឈដ្ឋានប្រជាជន អាជីវករ ទៅលើសន្តិសុខ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ដែលមិនបានគិតគូ តាមការណែនាំពីគណៈបញ្ជាការឯកភាពខណ្ឌ ពិសេសវេទិការសាធារណៈ ដែលលើកឡើងពីការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព បែរជាមន្ត្រីមានសមត្ថកិច្ចទាំងអស់នោះ មូលមតិគ្នាចិញ្ចឹមថែរក្សាទុកបនល្បែងសុីសងក្នុងផ្សារកណ្តាលឲ្យរីកដូចផ្សិតទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាជនបាននិយាយថា សន្តិសុខ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានកំពុងមានចេតនាចិញ្ចឹមបទល្មើស ព្រោះបទល្មើសកើតឡើងពីប្រភពនៃបនល្បែងសុីសងនេះ ដោយមិនអាចប្រកែកបានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor