Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ នៅតែរក្សាភាពល្បីល្បាញរបស់ខ្លួនបានខ្លាំងដដែរ ទោះបីជាពេលនេះលោកមានគ្រួសារហើយក្តី។ ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ តែងតែត្រូវបានហៅឲ្យទៅចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីនៅតាមបណ្តាលខេត្តក្រុង ជាហូរហែរផងដែរ។

ដោយឡែក មហាជនជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីទើបតែបានដឹងថា លោក  ឆាយ វីរៈយុទ្ធ មានទំនាក់ទំនងជាសាច់ញាតិជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ។ ព័ត៌មាននេះ ត្រូវបាន លោក  ឆាយ វីរៈយុទ្ធ ផ្ទាល់ទម្លាយប្រាប់នៅក្នុងគណនីយហ្វេសបុករបស់ខ្លួន នៅពេលដែលរូបលោក និង លោក ព្រាប សុវត្ថិ បានអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការរបស់ប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីថ្ងៃទី១៨ ខែមករា ២០១៨ នេះ។

ជាក់ស្ថែង លោក  ឆាយ វីរៈយុទ្ធ បានសរសេរយ៉ាងដូច្នេះថា:

«ថតជាមួយបងស្រី និង បងថ្លៃ ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រី បងស្រី ចន ច័ន្ទលក្ខិណា»។

សារមួយឃ្លានេះ បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើន កាន់តែចង់ដឹងច្បាស់ថាតើ អ្នកស្រី ឡុង ស្រីមុំ ប្រពន្ធ របស់ លោក ព្រាប សុវត្ថិ ត្រូវជាបងស្រីបង្កើត ឬ បងស្រីជីដូនមួយ?។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ច្បាស់ពី លោក  ឆាយ វីរៈយុទ្ធ នៅឡើយទេ។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor