Sponsor
រិទ្ធី

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នេះ កញ្ញា ធី សុវណ្ណថា បានអះអាងដោយសរសេរថា៖ នាងខ្ពើមបំផុត ជនដែលcomments (បញ្ចេញមតិ) ឌឺដង ញុះញង់នាងឲ្យប្តឹងយួនខុសច្បាប់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយកញ្ញាផ្ញើសារទៅពួកអស់លោកវិញថា បើលោកខ្លាំង ឬលោកតាំងខ្លួនស្នេហាជាតិ សូមលោក ហ៊ានដាក់ពាក្យ   ប្តឹង នាងធានារកមេធាវីជូន តែបើកំសាក នៅឲ្យស្ងៀម កុំព្រុះផ្តេសផ្តាស..។

កញ្ញា ធី សុវណ្ណថា បន្ថែមថា៖ មើលប្រវត្តិកញ្ញាសារឡើងវិញ ស្គាល់នាងឲ្យច្បាស់ “បើកំសាក កុំតាំងខ្លួនស្នេហាជាតិ” កុំស្គាល់នាង តែសម្បកក្រៅ ឬស្គាល់តាមបបូរមាត់អ្នកដទៃ។

សុវណ្ណថាសន្យាដោយភាពជឿជាក់ថា៖ សូមរងចាំមើល “នាងនឹងចាត់ការយួនខុសច្បាប់” ដោយមានរបៀបធ្វើនយោបាយត្រឹមត្រូវ និងសន្តិភាព មិនមែននយោបាយក្បត់ជាតិ ជាប់គុក លាបពណ៌ រត់ចោលស្រុក សុំឲ្យអន្តរជាតិបិទផ្សារ ផ្តាច់ជំនួយ ដូចនយោបាយ សមរង្សី... កឹមសុខា ទេ ។
ផ្ញើជូន “អ្នកក្លាហានក្នុងស្នូក” ទាំងឡាយ ទាំងក្នុងស្រុក និងក្រៅស្រុក...  😤 នេះជាការលើកឡើងរបស់សុវណ្ណថា។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor