Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ  យុវជនម្នាក់ បានរងរបួសធ្ងន់ បែកមុខមាត់ ត្រូវបាន​ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍ ស្រុកសន្ទុក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡិចស៊ីសសេរីទំនើប៥៧០ បុកជាមួយម៉ូតូម៉ាក C.D សេរីចាស់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចគីឡូមែត្រលេខ១១០ និង១១១ ភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សាក្សីនៅកន្លែងកើតហេតុ បានបង្ហើបឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក(C.D) ពណ៌ខ្មៅ ជិះឆ្លងផ្លូវពីលិចទៅកើត ស្របពេលនោះ ក៏មានរថយន្តសេរីទំនើបម៉ាកឡិចស៊ីស(៥៧០) ពណ៌ខ្មៅ បើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង គឺពីភ្នំពេញទៅសៀមរាប ក៏ជ្រុលទៅបុកម៉ូតូចំផ្នែកខាងក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងជាង១៥ម៉ែត្រ បង្កឲ្យ​ម្ចាស់ម៉ូតូរងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្តបង្កបានបើកទៅមុខបន្តិចអែបខាងស្តាំ ចុះមកជួយមើលអ្នករងគ្រោះ។

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកបារាយណ៏បានចុះមក ជួយសម្រួលចរាចរណ៏ និងធ្វើការវាស់វែង លើគំនូសប្លង់បង្ក ដើម្បីប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធិការនគរបាលស្រុក រងចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់។

សមត្ថកិច្ច បានបន្តថា អ្នកបើកបររថយន្ត ឈ្មោះ សំ តេត្រា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើទៅឡើងផ្ទះបងប្អូននៅខេត្តសៀមរាប បានបើករថយន្តម៉ាកឡិចសីស(៥៧០) ពាក់ស្លា្លកលេខ ភ្នំពេញ 2AI.6898 បើកបរល្បឿនលឿន ក៏វាក់អើ និងម៉ូតូបើកឆ្លងផ្លូវ ជាន់ហ្វ្រាំងមិនទាន់  ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះតែម្តង។

ជនរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ផា សុខហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែក ស្រុកបារាយណ៍-សន្ទុក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor