Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ មួយរយៈនេះ មានការងឿងឆ្ងល់ថា តារាសម្តែង និងជាពិធីការិនីនាង ចាន់ ស្រីរត្ន័ ហាក់មានទំនាក់ទំនងច្រើនជាមួយអតីតគូដណ្តឹងនី មុនី្ននាថ ក្រោយពេលគេឃើញរូបថតមួយចំនួនបង្ហោះជាក្រុមនៅលើបណ្តាញសង្គម។

ការធ្លាយរូបស្និតនេះ បន្ទាប់ពីអតីតគូដណ្តឹងតារាសម្តែង នី មុនី្ននាថ បានមកដល់ស្រុកខ្មែរសារជាថ្មី ដែលបំណងមកជម្រះរឿងរ៉ាវជាមួយនី មុនី្ននាថ ជុំវិញប្រាក់ដុល្លារទាំងគីប។ នៅលើអខោនហ្វេសប៊ុកអ្នកនាង ឆោម និមល តារាចម្រៀងដែលរស់នៅអាមេរិក បានមកស្រុកខ្មែរហើយថតរូបជាមួយលោក សូឡាង អមទាំងមានរូប ចាន់ ស្រីរត្ន័ ជាច្រើនសើចសប្បាយទាំងអស់គ្នា។ បង្កទៅជារឿងមួយប្លែកតែម្តង ស្របពេលដែលគេចង់ដឹងថា តើលោកសូឡាង ជ្រើសរើសនារីណាជាគូគាប់ស្អំបេះដូងប្រេះស្រាំនោះ។

កញ្ញា ចាន់ ស្រីរត្ន័ បានឆ្លងឆ្លើយបញ្ជាក់ប្រាប់ឲ្យ CAM POST ដឹងកាលពីម្សិលមិញថានាងមានការភ្ញាក់ផ្អើលនៅពេលដឹងថា គេប្រដូចនាងមានអ្វីពិសេស ជាមួយអតីតគូស្នេហ៍នី មុនី្ននាង លោក អ៊ឹង សូឡា ព្រោះថាការធ្លាយរូបថត។ នាងថា យើងថតជាក្រុមដើរកម្សាន្តជាក្រុមមិនដែលគិតថា ទៅថត២នាក់នោះ សូមកុំយល់ច្រឡំរឿងមួយនេះ កុំឲ្យក្លាយជាជនទី៣ គឺជារូបនាង។ យ៉ាងណានាងមានគូស្នេហ៍ហើយ កំពុងមើលចិត្តថ្លើមគ្នា ។

គូដណ្តឹង នី មុនី្ននាថ ដែលជាអាណិកជនរស់នៅសហរដ្ឋអាមេរិក បានជិះយន្តហោះមកកម្ពុជា នៅចុងសប្តាហ៍មុននេះ ។ដំណើរមកកាន់កម្ពុជាជាថ្មីនេះ ត្រូវបានគេឲ្យដឹងថាដើម្បីមកឆ្លើយបំភ្លឺមុខតុលាការជុំវិញករណីលោកប្តឹងតារាសម្តែង នី មុនី្ននាថថា បានបោកប្រាស់ទ្រព្យលោកអស់ជាច្រើន ម៉ឺន ដុល្លារអាមេរិក គ្រាដែលនៅស្រលាញ់គ្នាកន្លងមក។

លោក អ៊ឹង សូឡាង ដែលធ្លាប់អះអាងថា បានឈឺចិត្តស្អិតទ្រូងរហូតដល់ដាក់ពាក្យប្តដឹងតារាលំដាប់ជួរមុខនៅកម្ពុជា គឺកញ្ញា នី មុនី្ននាថ ព្រោះតែចាញ់បោកបង់ប្រាក់អស់ជាច្រើន ម៉ឺន ដុល្លារអាមេរិកនោះ បានជិះយន្តហោះមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែមករានេះ ក្រោយពាក្យប្ដឹងរបស់លោកបានធ្លាក់ដល់ដៃតុលាការដំបូងរាជធានីភ្នំពេញ អស់រយៈពេលជាង៣ខែមកហើយនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor