Sponsor
រិទ្ធី

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងរៀបចំច្បាប់ចំនួន២បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរថយន្តដឹកទំនិញធំៗ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាដើម។ អនុក្រឹត្យដែលលោកនឹងរៀបចំឡើងនេះ គឺការកំណត់ឲ្យរថយន្តដឹកទំនិញទាំងអស់ បិទផ្លាកចំណាំងផ្លាត និងដាក់ប្រព័ន្ធ GPS ដើម្បីកំណត់ល្បឿន និងទម្ងន់ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅពេលយប់។ ក្រៅពីនេះក្រសួង ក៏កំណត់ទិសដៅបំពាក់កាមេរ៉ាអចល័ត ដើម្បីចាប់ល្បឿនរថយន្តបើកបរលើសកំណត់ នៅលើផ្លូវជាតិសំខាន់ៗមួយចំនួន ដែលត្រូវសាងសង់ក្នុងពេលខាងមុខទៀតផង។

ផែនការដែលនឹងត្រូវរៀបចំខាងមុខនេះ ដែលទាក់ទងនឹងការតម្រូវឱ្យរថយន្តដឹកទំនិញបំពាក់ GPS៖

-    រៀបចំអនុក្រឹត្យស្តីពីការបិទចំណំាងផ្លាតនៅរថយន្តដឹកទំនិញ និងកុងតេន័រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់ (នៅថៃបានចេញច្បាប់រួចហើយ)។

- រៀបចំអនុក្រឹត្យស្តីពីការដាក់ប្រព័ន្ធGPS កំណត់ល្បឿន ទម្ងន់ និងទីតំណាងរថយន្តដឹកទំនិញ (ករណីសិក្សាសម្រាប់រថយន្តដឹកប្រេង គឺខាងក្រុមហ៊ុនប្រេងតូតាល់បានអនុវត្តកម្មវិធីនេះ) គឺខាងក្រុមហ៊ុនបានដាក់GPS នៅរថយន្តសម្រាប់តាមដានការបើកបររបស់អ្នកបើកបរ។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor