Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ មានព័ត៌មានលេចឮមកថា ​ថ្មីៗនេះ ឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យ​ទំនាក់ទំនងព្រំដែនកម្ពុជា​-ថៃ មកពីក្រសួង​ការពារជាតិ បានចូលទៅផឹកស៊ីក្នុងហាង១ នៅក្រុងប៉ោយប៉ែត រហូតស្រវឹងជោកជាំ ហើយប្រើអំពើហិង្សា​ ដោយយកចានគប់ទៅលើក្មេងស្រីម្នាក់ ចំកណ្ដាលថ្ងាស់ បណ្ដាលឲ្យបែកក្បាល ហូរឈាមពេញផ្ទៃមុខ។

តាមការខ្សឹបខ្សៀវពីមន្ត្រី​ជំនាញ បានបង្ហើបឲ្យដឹងថថា នា​ល្ងាចថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧​ ខែមករា ​ឆ្នាំ២០១៨នេះ ក្រោយបង្កហិង្សាទៅលើក្មេងស្រីរងគ្រោះនោះរួចហើយ ឧត្ដមសេនីយ៍ត្រី ដែលជាជនដៃដល់រូបនេះ បានសម្របសម្រួលបញ្ចប់រឿង ដោយត្រឹមតែទឹកប្រាក់មិនដល់១.០០០ដុល្លារផង ទាំងកិត្តិយសក្មេងស្រីរូបនោះ ត្រូវបានលោកបំពាននៅក្នុងចំណោមមនុស្សម្នាជាច្រើនថែមទៀតនោះ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកឃើញហេតុការណ៍ ក៏ដូចជាប្រជាពលរដ្ឋ​សង្ឃឹមថា ថ្នាក់ដឹកនាំ នឹងចាត់វិធានការជាបន្ទាន់ ដើម្បីជៀសវាងការបង្កហិង្សាបែបនេះ ដោយសំអាងតែទៅលើអំណាច និងទឹកប្រាក់សងជំងឺចិត្តទៅលើជនរងគ្រោះបន្តិចបន្ទួចនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor