Sponsor
រិទ្ធី

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​​បំផុត ព្រះអង្គបាន​សព្វព្រះរាជហរទ័យ ស្តេចយាងសូរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករក្រីក្រចំនួន៥៤២ គ្រួសារ នៅភូមិព្រីងជុំ ឃុំព្រីងជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។ 

ក្នុងការចូលរួមដង្ហែរព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បួង នាឱកាសនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វា វាំង គង់ សំអុល ឯកឧត្តម គុយ សុផល និងព្រមទាំង នាយម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរខេត្ដកំពង់ចាម គ្រប់លំដាប់ថ្នាក់ជាច្រើន ផងដែរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយ ផ្ទាល់ជូនដល់កុមារា កុមារីរាប់រយនាក់ ដោយម្នាក់ៗទទួលបានមីកំប៉ុងចំនួន២កំប៉ុង នំប៉ាវចំនួន១ នំផ្អែមចំនួន១កញ្ចប់ ផ្លែប៉ោមចំនួន១ផ្លែ ទឹកក្រូចចំនួន១កំប៉ុង ទឹកបរិសុទ្ធចំនួន១ដប សៀវភៅចំនួន ២ក្បាល ប៊ិច១ដើម អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណា ព្រះបាទសមេ្តចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះ រាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា៥ ០០០ រៀល។

ព្រះករុណា ព្រះអង្គបន្តយាងជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជារាស្រ្ដជាកសិករចំនួន៥៤២គ្រួសារ ព្រះរាជទាននូវព្រះរាជអំណោយដោយ​ផ្ទាល់​ព្រះហស្ថ​របស់ព្រះអង្គដល់ប្រជារាស្រ្ដជាកសិករក្រីក្រ ចំនួន៥៤២គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភូយ១ សារុង១ និងក្រមា១) កន្ទេល១ មី១កេស ត្រីខ១០កំប៉ុង ស្បែកជើងផ្ទាត់១គូរ អាវយឺត មានស្លាក ព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១ អាវរងារចំនួន១ និងថវិកា ១០ម៉ឺនរៀល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor