
យោងតាមសេចក្តីសម្រេចរបស់គណបក្សហ្វ៊ុន ស៊ិនប៉ិច ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានសម្រេចបណ្តេញ អគ្គលេខាធិការរងម្នាក់ និងមន្រ្តី៣រូបផ្សេងទៀត ដោយសារគណបក្សចាត់ទុកថាបានបំផុសបំផុលធ្វើញត្តិទាមទារឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការបក្ស ហើយចាត់ទុកថា មានគំនិតបំផុសឲ្យបែកបាក់ផ្ទៃក្នុងបក្ស។
មន្ត្រីទំាង៤រូបដែលត្រូវបណ្តេញចេញនោះរួមមាន៖ លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការរង លោក ណុប ផន លោក មៀច សំរួល និងលោក ភាព ភាជន៍។
គួររំលឹកថា ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិក្រោយ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលទើបទទួលបានអាសនៈសភាពីគណបក្សសង្គ្រោះជាតិ បានក្លាយជាគណបក្សធំទី២បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ(CNRP) បានសម្រេចបណ្តេញមន្ត្រីជាន់ខ្ពស់របស់ខ្លួនចេញពីបក្សចំនួន៤រូប ។
គណបក្ស ហ៊្វុន ស៊ិនប៉ិច ធ្លាប់បានស្នើសុំជំនួយពីប្រទេសចិន ដោយថាគណបក្សនេះក្រជាងគេនៅក្នុងរដ្ឋសភា។

