Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខ(វៀតណាម)មួយកន្លែង និងឃាត់ខ្លួនស្ត្រីម្នាក់ នៅរសៀលថ្ងៃព្រហស្សតិ៍ ៣រោជ ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទី​ ស្ថិតនៅចំណុចផ្ទះ២៥៥ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចូលរួមសម្របសម្រួល ពីសំណាក់លោកព្រះរាជអាជ្ញារង​ សេង ហៀង អធិការដ្ឋាន បាន​បើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះ២៥៥ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជិន ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំខាងលើ(ជាអ្នកកត់)។

វត្ថុតាងដកហូតបានរួមមាន៖ ទី១.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម មួយចំនួន​ធំ។ ទី២.ប៉ិចចំនួន៥ដើម។ ទី៣.ម៉ាស៊ីនគិតលេខចំនួន១។ ទី៤.សេរីចេញឆ្នោតមួយចំនួន។  ទី៥.ត្រាសមរាប់វាយថ្ងៃ ខែ ឆ្នាំចំនួន១។ ទី៦.ប្រាក់ចំនួនដប់មួយម៉ឺនប្រាំបួនពាន់ប្រាំរយរៀល(១១៩.៥០០)។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor