
យប់ថ្ងៃសុក្រទី 19 ខែមករា ឆ្នាំ 2018 កម្មវិធី Cambodian Idol រដូវកាលទី 3 បានបញ្ចប់វគ្គ Judge Auditions ក្នុងនោះមានបេក្ខជនសរុប 93 នាក់ដែលនឹងអាចឈានទៅប្រកួតបន្តក្នុងវគ្គ Theater Round។ ក្នុងវគ្គ Theater Round 1 គេសង្ខេតឃើញមានសុទ្ធតែបេក្ខជន បេក្ខនារី ដែលមានសមត្ថភាពខ្ពស់មកច្រៀងប្រកួតគ្នាយ៉ាងតានតឹងបំផុត។
ជឿកជាក់ថាប្រិយមិត្តប្រកដជានៅចាំ បេក្ខជនមកពីខេត្តកណ្តាល ឈ្មោះ កែវ ចរិយា ធ្លាប់បានធ្វើឲ្យពុកម៉ែបងប្អូនសើចសប្បាយរីករាយម្តងហើយក្នុងវគ្គJudge Auditions ព្រោះតែភាពប៉ិនប្រសប់ខាងកំប្លុកកំប្លែងរបស់គាត់។

សម្រាប់វគ្គ Theater Round 1 នេះ លោក ចរិយា បានត្រលប់ជាថ្មី ដោយចាប់ដៃគូជាមួយបេក្ខជនផ្សេងទៀតមាន ស្រីម ចន – ឆោម ប៊ុនឆុំ – ថៃ វ៉ាន់នីតា។ មិនខុសពីលើកទី១ ចរិយា មុននឹងចាប់ផ្តើមប្រលង គឺលោកបាននិយាយកំប្លែងៗ ធ្វើឲ្យគណកម្មការទាំង ៤ មានភាពសប្បាយរីករាយជាថ្មីម្តងទៀត។
ចង់ដឹងថាកំប្លែងយ៉ាងណា រួមទាំងការបញ្ចេញសមត្ថភាពរបស់ លោក ចរិយា និងសមាជិកក្នុងក្រុម ធ្វើល្អកម្រិតណា សូមទស្សនាវីដេអូខាងក្រោម:




ទស្សនាវីដេអូ៖
លទ្ធផល