
ភ្នំពេញៈ ក្នុងពេលដែលកូនប្រុសថៅកែផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី ងាកបែរនៅផ្អិបគ្នាខ្លាំងជាមួយនាយចឺមរហូតលេចឮថា អ្នកទាំពីរស្រឡាញ់ភេទដូចគ្នា ធ្វើឲ្យប្រពន្ធលោក សុវណ្ណភក្តី អន់ចិត្ត ហើយចរចាគ្នាត្រូវលែងលះផឹងតែម្តង។
រឿងរ៉ាវប្តីប្រពន្ធមួយគូនេះ បានរង្គោះរង្គើយូរហើយ ដោយដំណឹងបែកខ្ញែកគ្នានេះ ក៏ត្រូវដឹងថាកើតឡើងក្នុងក្រុមគ្រួសារក៏យូរខែដែរ។ ក្រោយរៀបការលោក ឈុន សុវណ្ណភក្តី ទទួលបានកូន១ជាចំណងដៃ ដោយការបែកគ្នាកូនត្រូវបានអតីតភរិយាទទួលយក។

មួយវិញទៀតរឿងរ៉ាវនេះ បានកកូកកាយឡើង ក្រោយពេលដែលនាយចឺម និងសុវណ្ណភក្តី ជិតដិតគ្នារហូតទៅណាមកណាជាមួយគ្នា មានទាំងឡើងដល់ថៃក៏ឃើញទៅជាមួយគ្នាដែរ។ ម្ល៉ោះហើយទើបក្លាយជារឿងមួយមិនអាចទប់ចិត្តបាន នៅពេលអ្នកទាំង២ បើកហ៊ុនចូលគ្នារកស៊ីបើកហាងផឹកស៊ីនៅផ្សារកុងតឺន័រម្តុំទួលសង្កែ រិតតែជាបញ្ហាមួយផ្នែកទៀត៕



