Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ តារាចម្រៀងទើបរះ លោក ប៊ី គីណាល់ បានបង្ហាញស្នាដៃថ្មីៗ តាមរយៈបទចម្រផងស្នាដៃកូនខ្មែរ គួរឲ្យចាប់អារម្មណ៍។ នេះជាលទ្ធផលវិជ្ជមានបន្តទៀត តាមរយៈការពុះពារជាមួយសិល្បៈ ដែលមានទាំងការសម្តែងទៀតផងនោះ។

លោក ប៊ី គីណាល់ ដែលជាអ្នកខេត្តកំពតនោះ បានប្រលូកចូលវិស័យសិល្បៈរយៈពេលជាងមួយឆ្នាំ ដោយធ្លាប់បានសម្តែងវីឌីអូអប់រំខ្លីៗចំនួនពីររឿង សម្រាប់រដូវចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។

លោក គីណាល់ និយាយថា ផ្នែកចម្រៀង Original Song លោកផលិតបានចំនួន៤បទផងដែរ មានបទ "ស្នេហ៏កម្ម" បទ "មិនយល់ចិត្តខ្លួនឯង" ហើយសម្រាប់បទនេះផងដែរ លោកមាន MV រួចហើយ។ បទទី៣ "ស្នាមថើបចុងក្រោយ" និងបទទី៤ "រាំកន្រ្តា្តក់" ច្រៀងរួមជាមួយលោក ដេវីត ឆ័យ ដែលជាចង្វាក់ញាក់ និងត្រៀមចេញ MV នាដើមខែមីនានេះ។

លោកអះអាងថា បទទី៥ គឺបទលក្ខណៈ cover និពន្ធដោយលោក ចេកជាំ មានចំណងជើងថា "អស់សិទ្ធិក្បែរ" ក៏កំពុងចេញតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយមាននៅក្នុង YouTube ផងដែរ។ ក្រុម Green Hole Studio បន្តមានបទចម្រៀងហើយ និងផលិតវិដេអូអប់រំជាច្រើនទៀត ដើម្បីបម្រើអារម្មណ៍បងប្អូនខ្មែរយើង ដោយរំពឹងថា មិត្តអ្នកស្តាប់ជួយគាំទ្រ ដើម្បីរិះគន់កែលម្អឲ្យដើរទៅមុខតទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor