Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សពស្រ្តីម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេបាសាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បន្ទាប់ពីស្រង់មកដល់លើគោកហើយនោះ ដោយយោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចរហូតរកអត្តសញ្ញាណសពស្រ្តីរងគ្រោះនោះ ឈ្មោះ វ៉ា ជីវុន្នី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨E2z ផ្លូវលេខ១១១ ក្រុម១៦ ភូមិ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

បើតាមការបំភ្លឺពីឈ្មោះ វ៉ា សាវ៉ន អាយុ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតជនរងគ្រោះបាន​ប្រាប់សមត្ថកិច្ចថា កូនស្រីគាត់(សព)នេះ កាលពីមុន ក្នុងឆ្នាំ២០០៥ ជានិស្សិតរៀននៅសាលាចំការដូង ជាសិស្សពូកែ ខិតខំរៀនសូត្រខ្លាំងណាស់។ បន្ទាប់ពីចប់ការរៀនសូត្រនោះ នាងក៏មានការងារធ្វើ២-៣កន្លែងដែរ តែធ្វើការងារមិនបានយូរនោះទេ។ អ្វីដែលចម្លែកនោះ ស្រាប់តែកូនស្រីគាត់បែរជាក្លាយទៅជាមនុស្សសតិមិនគ្រប់(សរសៃប្រសាទ)និយាយមិនសូវដឹងខុសត្រូវទេ ធ្លាប់តែមនុស្សរៀនឆ្លាត និងពូកែខ្លាំងណាស់។

លោកឪពុកជនរងគ្រោះ បានបន្តទៀតថា រយៈពេលចុងក្រោយនេះប្រហែល៥ថ្ងៃមុន គាត់បានគត់សម្គាល់ថា កូនស្រីគាត់កាន់តែប្លែកខ្លាំងៗឡើង គឺបាងមិនសូវនិយាយស្តី និងមិនសូវហូបបាយទឹកឡើយ។ លុះដល់ថ្ងៃទី១ ខែកុម្ភៈ ស្រាប់តែបាត់នាងពីផ្ទះមិនដឹងទៅណាបងប្អូនដើររកក៏មិនឃើញ ស្រាប់តែនៅថ្ងៃទី២ ខែឆ្នាំដដែល  គាត់បានទទួលព័ត៌មានថា មានសពអណ្តែតទឹកទន្លេបាក់ ពេលគាត់មកមើល ក៏ស្គាល់ជាកូនស្រីគាត់ ដែលបាត់ពីផ្ទះនោះពិតប្រាកដមែន។

ឆ្លងតាមការត្រួតពិនិត្យរបស់លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងនគរបាលបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor