Sponsor
រិទ្ធី

លោក William Guang អាចនឹងត្រូវចាប់ខ្លួនដោយសារមិនចូលបំភ្លឺជាលើកទី៣ តាមបណ្តឹងកញ្ញា ធី សុវណ្ណា។

តាមរយៈបណ្តឹងរបស់កញ្ញា ធី សុវណ្ណា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក William Guang ឱ្យបំភ្លឺចំនួន៣លើករួចមកហើយ គឺលើកទី១ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក លើកទី២ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ និងលើកទី៣ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក តែលោក William Guang មិនចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ បែរជាប្តឹងបកទៅកញ្ញា ធី សុវណ្ណថា វិញ ពីបទបរិហារកេរិ៍្តជាសាធារណៈនិងទាមទារជំងឺចិត្តចំនួន៥០០លានរៀល។

កញ្ញា ធី សុវណ្ណាថា ប្រធានយុវជនកិច្ចការសង្គមរបស់គណបក្សប្រជាជនកម្ពុជា បានប្តឹង លោក William Guang ពីបទបរិហារកេរិ៍្ត និងជេរប្រមាថ ជាសាធារណៈ គំរាមកំហែងថានឹងសម្លាប់ដោយមានបញ្ហាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង ព្រមទាំងបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញត និងទាមទារសំណងជំងឺចិត្ត២០ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានដាក់ពាក់ទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងថា កាលពីពាក់កណ្តាលឆ្នាំ២០១៦ ឈ្មោះ គី វណ្ណា ហៅ William Guang បានបង្ហោះរូបភាពភ្ជាប់ជាមួយរូបភាពបរិហារកេរិ៍្ត និងជេរប្រមាថ ដូចជាប្រើពាក្យថា នាងខ្ញុំជាបិសាច ជាមនុស្សអស់តម្លៃ និងបំភ័ន្តបំផ្លើស ឱ្យសាធារណជនយល់ខុសពីការពិត ប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំ ថាជាសិស្សគេចពីការប្រឡងព្រមទាំងបានបង្ហោះនូវពាក្យប្រមាថនាងខ្ញុំថាគឺមានតែស្លាប់ និងរត់ចោលមាតុភូមិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor