Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ សេចក្ដីរាយការណ៍ពីភ្នាក់ងារ​ CAM​ POST​ បានឲ្យ​ដឹងថា​ មនុស្សប្រុសស្រី៣នាក់ បបួលគ្នាទៅលេងទឹកទន្លេ ​នៅពេលទឹកនាច បណ្ដាលឲ្យលង់ទឹកស្លាប់ នៅចំណុចដីចុះ ដែលជាកន្លែងទេសចរណ៍ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

ករណីលង់ទឹកនេះ កើតឡើងនៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់​ ទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ នៅចំណុចទឹកដីដុះ ទើបបង្កើតថ្មី ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ភ្លាមៗនោះ ត្រូវអ្នកឃើញហេតុការណ៍ផ្ទាល់ស្រែកឆោឡោឡើង ទើបមានការភ្ញាក់ផ្អើលនាំគ្នាចុះជួយរក។

ជនរងគ្រោះ ឈ្មោះ និល សុផានុត ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ យស់ ចាន់រស្មី ភេទស្រី អាយុ១៨ឆ្នាំ(ស្លាប់ទាំងពីរ)។ ចំណែកម្នាក់ទៀត ឈ្មោះ លន់ វិចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ កំពុងជួយសង្រ្គោះនៅមន្ទីពេទ្យបង្អែកពាមជរ។

បើយោងតាមសម្ដីប្អូនស្រីឈ្មោះ Nîî Nëâng ដែលអះអាងប្រាប់ភ្នាក់ងារ CAM POST ថា ប្អូនជាអ្នកស្គាល់ ហើយបានប្រាប់ថា អ្នកទាំងបីនាក់ សុទ្ធតែរស់នៅភូមិតាអុក ឃុំវាលស្បូវ ខណ្ឌច្បាអំពៅ ជាមួយគ្នា។ ហើយមុនពេលកើតហេតុអ្នកទាំងបីថា នាំគ្នាទៅលេងទឹកទន្លេ​នៅពេលទឹកនាច នៅចំណុចដីដុះ ដែលជាកន្លែងទេសចរណ៍ មួយនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង ស្រាប់តែលង់ទឹកស្លាប់តែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារ ដើម្បីទៅទទួលសពយកមកធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor