Sponsor
រិទ្ធី

លោក អ៊េង ឆៃអ៊ាង អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិកចលនាសង្គ្រោះជាតិ កាលពីម្សិលមិញបានលើកឡើងថា៖ រដ្ឋមន្ត្រីទាំងអស់នៃរដ្ឋាភិបាលលោក ហ៊ុន សែន មានតែលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ម្នាក់គត់ មានចរិតសាហាវព្រៃផ្សៃដូចខ្មែរក្រហម គឺឲ្យតែដឹងថា បុគ្គលិក ឬ គ្រូបង្រៀនរូបណា ដែលបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ត្រូវតែលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ។ការចោទប្រកាន់បែបនេះ ក្រោយពីលោករដ្ឋមន្ត្រីក្រសួងអប់រំរូបនេះលុបឈ្មោះបុគ្គលិក​អប់រំ​ចំនួន១១នាក់ ដែលជាអ្នកគាំទ្របក្ស​ប្រឆាំង។ សមាគម​គ្រូ​បង្រៀនកម្ពុជាឯករាជ្យឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ បុគ្គលិក​អប់រំ​ចំនួន១១នាក់ដែលជាអតីត មន្រ្តី និងអ្នកគាំទ្របក្ស​ប្រឆាំង​ត្រូវ​បាន​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ ដោយក្នុងនោះមាន ទាំង លោក រ៉ុង ឈុន ផងដែរ។ ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី៣០ មករាដូចគ្នា រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ លោក ហង់ ជួនណារ៉ុនបាន​សម្រេចលុប​ឈ្មោះគ្រូបង្រៀន៤នាក់នៅសៀមរាប ២នាក់នៅខេត្តព្រះសីហនុ និងគ្រូតាមបណ្តាខេត្តផ្សេងៗ ដោយលើក ហេតុផលថាគ្រូបង្រៀនទាំងនោះ អវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។ កាលពីថ្ងៃទី១៥កុម្ភៈ គ្រូបង្រៀន២នាក់នៅសៀមរាបដែលត្រូវក្រសួងលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការ គឺលោក មុត ផល្លា និង លោក ពៀត ម៉ាប់ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់បានសុំច្បាប់ត្រឹម ត្រូវស្របតាមលក្ខខន្តិកៈ និងអនុក្រឹត្ស ដោយមានការអនុញ្ញាតពីមន្ទីរអប់រំខេត្តផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor