Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពេលនេះតារាកំប្លែងនាង អ៊ិត ហាក់ចេញមុខចាត់ចែងរកទីផ្សារឲ្យ​កូនស្រីខ្លាំងណាស់ បន្ទាប់ពីដឹងថា កូនរបស់នាងចេះច្រៀងបានស្ទាត់ទាំងបទបរទេស និងខ្មែរអមជាមួយក្បាច់រាំ។ សុខ​ចិត្តលះបង់កម្មវិធីនានា ឲ្យ​តែកូនចេញមុខរហូតនាង អ៊ិត ចង់យកកូនចូលច្រៀងក្នុងផលិតកម្មថោន។

គេមិនដឹងថា ខាងផលិតកម្មថោនពិចារណាបែបណាឡើយ គ្រាដែលតារាកំប្លែងនាង អ៊ិត ជះពាក្យសំដីលើកឡើង ចង់បានវត្តមានកូនស្រីនាងចូលថោន ក្នុងពេលតារារៀមច្បងជាច្រើនប្រជែងគ្នាយកស្នាដៃ។ នាង អ៊ិតថា​ ចង់ឲ្យ​កូនស្រីនាងចូលច្រៀងក្នុងផលិតកម្មថោន ដោយមិនដឹងថា បានឬអត់ទេ នេះគ្រាន់តែជាការគិតក្នុងចិត្តប៉ុណ្ណោះ គ្រាដែលកូនស្រីនាងនៅមានចំណុចបន្តទៀត ត្រូវដុះខាត់។ នាងបន្តថា រាល់ថ្ងៃមានតែខំបង្ហាត់របៀបច្រៀងលើកដាក់បែបណាឲ្យ​ត្រូវតាមសាច់ភ្លេងឲ្យស្តាស់ជាងនេះទៀត។

មួយប្រាវចុងក្រោយនេះ នាង អ៊ីត ឧស្សាហ៍ទៅណាមកណាបង្ហាញមុខកូនស្រីរបស់នាង ប្លែកខុសពីមុន បន្ទាប់ពីដឹងថា កូនស្រីដ៏ឆ្លាតវ័យរបស់នាងមានដុងសិល្បៈតាំងពីកុមារភាពរហូតពេញវ័យចេះទាំងច្រៀងរាំចំសង្គមសិល្បៈកំពុងត្រូវការតារាមានទេពកោសល្យនាពេលបច្ចុប្បន្ននេះ។ នៅតាមស្ថានីយទូរទស្សន៍មួយចំនួន ត្រូវបានកូនស្រី អ៊ីត ឡើងច្រៀងសម្តែងជាមួយការតុបតែងខ្លួនទំនើបទាន់សម័យ ដោយការស្រែកច្រៀងវិញរំលេចដោយបទចម្រៀងញាក់ និងបែបមនោសញ្ចេតនាទាន់សម័យ។

អ្នកនាងអ៊ីត បានឲ្យដឹងថា ក្រោយពេលឃើញកូនស្រីរបស់នាងកាន់តែវិវត្តន៍ការច្រៀងរួចមក នាងក៏ចាប់ផ្តើមដើររកទីផ្សារឲ្យ​កូនបានច្រៀង។ ម្ល៉ោះហើយទើបនាងរិតតែស្វះស្វែងលេងចង់ចេញមុខខ្លួនឯងទុកឲ្យ​កូនស្រីបានលេចធ្លោម្តង។ នាងអ៊ីតបន្តថា គោលដៅរបស់នាងចង់ឲ្យ​ខ្ញែតកូនស្រីចូលច្រៀងក្នុងផលិតកម្មក្នុងស្រុកមួយដូចតារាទូទៅ ហើយក្រោយដឹងថា ទាល់តែមានសមត្ថភាព ទើបពេលនេះនាងជាម្តាយនៅតែឆ្លៀតពេលនៅជួយបង្ហាត់បង្រៀនកូនស្រីឲ្យ​មានការចេះបទបែនតទៅទៀត បន្ទាប់ពីយល់ថា សំឡេងច្រៀងនៅមិនទាន់ល្អពេកទេ បើគ្មានគ្រូបង្ហាញតម្រុយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor