Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុវត្តតាមដានឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាភ្លាមៗ ចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល ខណៈពេលមានថៅកែរោងចក្រមួយចំនួន បានរត់ចោល កម្មករ-កម្មការិនី។

សម្ដេច ហ៊ុន សែន បានថ្លែង នៅក្នុងជំនួបជាមួយកម្មករជាង១ម៉ឺននាក់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ត្រូវរៀបចំដោះស្រាយ ជាបន្ទាន់ក្នុងការផ្តល់ នូវប្រាក់ឈ្នួលដល់កម្មករ-កម្មការិនី ដែលបានធ្វើការនៅក្នុងរោងចក្រ ក្នុងពេលដែលថៅកែរោង ចក្របានរត់ចោល។ បន្ទាប់មកត្រូវបន្តដោះស្រាយបញ្ហានានា ជាមួយម្ចាស់រោងចក្រដោយផ្ទាល់ ទន្ទឹមនឹងនោះដែរ ត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនីឲ្យបានឆាប់បំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor