Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅ​ នៅពេលដ៏ខ្លីខាងមុខនេះ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានត្រៀម​ខ្លួនរួចជាស្រេចហើយ​ ដើម្បីការពារសន្តិសុខ។

យោងតាម​ផេកហ្វេសប៊ុក​ លោក​ ឈុំ​ សុជាតិ​ អ្នកនាំពាក្យក្រសួងការពារជាតិបានចេញផ្សាយនៅព្រឹកថ្ងៃទី២១ កុម្ភៈ​ ២០១៨ បានឲ្យដឹងថា កងទ័ពត្រៀមខ្លួន សហការការពារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ របស់ព្រះរាជាណាចក្រកម្ពុជាយើង នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដោយមាន​ការិយាល័យ​បោះឆ្នោត​ចំនួន៣៣ នៅក្នុង២៥​រាជធានី​-​ខេត្ត និង​មាន​អង្គ​បោះឆ្នោតសរុប​ចំនួន១១,៦៩៥​រូប ក្នុងនោះមានសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ​១១,៥៧២រូប និង​តំណាងរាស្ត្រ​១២៣​រូប។

ឆ្លើយតបនឹងស្ថានភាពនេះ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ គណៈបញ្ជាការឯកភាពមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ជាពិសេសការពារសន្តិសុខ ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលពី៤នេះ ដើម្បីធានាឱ្យការបោះឆ្នោតដំណើរការទៅយ៉ាងរលូន និងប្រកបដោយភាពសុខសាន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor