Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយពីមានការផ្សព្វផ្សាយថា អាមេរិក និងអាល្លឺម៉ង់ បានប្រកាសផ្អាកផ្តល់ទិដ្ឋការ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតនោះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ បានអះអាងថា សម្តេចគ្មានចាំបាច់អ្វីទៅដើរលេងកម្សាន្ត នៅអាមេរិក និងអាល្លឺម៉ង់ឡើយ ព្រោះសម្តេចរកពេលដើរលេងជួបជុំជាមួយកម្មករ-កម្មការិនី នៅកម្ពុជាមិនបានផង។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១៦ កុម្ភៈ បានចុះផ្សាយថា រដ្ឋាភិបាលអាល្លឺម៉ង់ ​បានចាត់វិធានការមួយចំនួន ក្នុងរយៈពេលប៉ុន្មានខែនេះ ដើម្បីដាក់សម្ពាធ មកលើរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អបរិយាកាសនយោបាយ ដូចការចង្អុលបង្ហាញ នៅក្នុងការឆ្លើយតប ដោយក្រសួងការបរទេសអាល្លឺម៉ង់ ទៅនឹងសំណួររបស់សភា ក្នុងនោះ ក៏មានការព្យួរការផ្តល់ទិដ្ឋាការ អនុគ្រោះចំពោះការធ្វើដំណើរឯកជន របស់នាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសមាជិករដ្ឋាភិបាល ផ្សេងទៀតផងដែរ

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ នៅទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការខ្មែរ និងក្រសួងមហាផ្ទៃ បានប្រកាសថា អាល្លឺម៉ង់ កាត់វីសាខ្មែរដើម្បីអី? តើកាសែតភ្នំពេញប៉ុស្តិ៍ ​បានព័ត៌មានរឿងអាល្លឺម៉ង់ ដាក់ទិដ្ឋាការមន្ដ្រីខ្មែរ បានមកពីណា? បានជាសុខៗចុះផ្សាយរបៀបហ្នឹង។

សម្ដេចតេជោ បានលើកឧទាហរណ៍ថា ប្រសិនបើអាល្លឺម៉ង់ ធ្វើរបៀបហ្នឹងមែន អ្នកដែលចំណេញច្រើន គឺកម្ពុជាទៅវិញទេ។ សម្ដេចថា អាល្លឺម៉ង់នឹងមិនឲ្យទិដ្ឋាការ ជាលក្ខណៈឯកជន សម្រាប់មន្ដ្រីរាជរដ្ឋាភិបាល ចឹងមានន័យដូចម្ដេច? បើទៅទេសចរណ៍នៅអាល្លឺម៉ង់មិនឲ្យទៅ ប៉ុន្ដែទៅប្រជុំការងារទៅអាល្លឺម៉ង់បាន។

សម្ដេចមានប្រសាសន៍ថា តាំងពីអាល្លឺម៉ង់គេមិនទាន់ថា អាមេរិកមិនទាន់ថា តើថាខ្ញុំទៅស្រុកនុងបានការអី ។ លេងនៅក្នុងស្រុកខ្លួនឯង មិនទាន់គ្រប់ផង ខ្ញុំចាំបាច់ទៅស្រុកគេ ប្រទេសជុំវិញជិតខាង ខ្ញុំដែលទៅប៉ុន្មានដងទៅ។ ខ្ញុំរកតែពេលដើរសួរសុខទុក ក្មួយៗមិនទាន់គ្រប់ផង 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor