Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ក្នុងពេលដែលស្រីស្អាត រ៉ាឌី មានទឹកដមសំឡេងល្អ ហើយធ្លាប់ទាំងមានបទចម្រៀង បង្ហាញមហាជនដែរនោះ ស្រាប់តែពេលនេះ កញ្ញាអ្នកចម្រៀងរូបនេះ ប្រកាសថា បើមិនបានចូលច្រៀងក្នុងផលិតកម្មល្បីៗទេ នាងមិនច្រៀងឡើយផលិតកម្មសាមញ្ញៗ។

នាងបានបង្ហាញឆន្ទៈបែបនេះ នៅក្នុងពិធីបើកសម្ពោធហាងថ្មី លក់សំលៀកបំពាក់បុរស និងកាត់សក់បុរស កាលពីយប់មិញ នៅតាមបណ្តោយផ្លូវ២០០៤ ក្បែរផ្លូវ ឌួង ងៀប។

រ៉ាឌី លើកឡើងថា នាងចេះច្រៀងច្រើនខែមកហើយ ដោយមានបទចម្រៀងមួយចំនួន ធ្លាប់គេស្គាល់ខ្លះដែរ។ នាងថា ការច្រៀងនេះ ជានិស្ស័យតាំងពីវ័យកុមាររបស់នាង ហើយក្រោយពេលវាយលុកចម្រៀងពេញទំហឹង នាងមិនទាន់ចូលជាសមាជិកក្នុងផលិតកម្មណាឡើយ ក្រៅពីធ្វើបទតាក់តែងតែជាមួយក្រុមការងារ។

តារាវ័យ១៨ឆ្នាំនេះ អះអាងថា បើទោះជានាងមិនទាន់មានផលិតកម្មណាច្រៀង តែបើចង់ឲ្យក្លាយជាតារាចម្រៀងក្នុងផលិតកម្មសាមញ្ញៗ គឺមិនចូលរួមឡើយ សុខចិត្តធ្វើជាតារាឯករាជ្យ ធ្វើបទខ្លួនឯងវិញ។

នាងបញ្ជាក់ថា ពេលនេះ នាងចង់វាយលុកសិល្បៈឲ្យបានច្រើនជាងនេះ បើទោះជានាងមានហាងលក់ខោអាវយុវវ័យបែបមនុស្សប្រុស និងកាត់សក់បុរសក៏នាងនៅតែចង់ពង្រឹងឲ្យល្អទាំង២ ព្រោះជាអ្វីដែលនាងស្រឡាញ់ពេញចិត្ត។

នាងរំពឹងថា មុខរបរដែលនាងបើកសម្ពោធពេលនេះ នឹងដំណើរការល្អតទៅទៀត មានការគាំទ្រពីបងៗបុរស ដែលចូលចិត្តសំលៀកបំពាក់ម៉ូដស្អាតៗទាន់សម័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor