Sponsor
រិទ្ធី

ថ្លៃងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ឋនាគារ កាលពីម្សិលមិញ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាមានការបារម្ភចំពោះសុខភាពអ្នកទោស ដោយសារតែកន្លែងដាក់តូចចង្អៀត ខណៈចំនួនអ្នកទោសបានកើនឡើងកាន់តែខ្លាំង ជាពិសេសកំណើនអ្នកទោសជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតែម្តង។សម្តេច ណែនាំឲ្យមន្ត្រីជំនាញសិក្សា ដើម្បីរកវិធីសាស្ត្រងាយឲ្យវិស័យឯកជនចូលរួមសាងសង់អគារសម្រាប់ឃុំឃាំង។​​

​លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ មានប្រសាសន៍ថាបច្ចុប្បន្ននេះ មានក្រុមហ៊ុនវិស័យឯកជនតែមួយទេ ដែលបានចូលរួមសាងសង់ពន្ធនាគារព្រៃស ហើយអគារថ្មីដែលទើបសង់នេះអាចដាក់អ្នកទោសបានប្រហែលជា៤០០នាក់។ លោកបន្ថែមថា៖ បើតាមគម្រោងហើយនៅចុងឆ្នាំនេះ ប៉ុន្តែជាក់ស្ដែងយ៉ាងម៉េចទៀត ខ្ញុំអត់ដឹងទេ​ តាមរយៈគម្រោងគឺគម្រោងនឹងសាងសងឲ្យហើយរួចរាល់នៅចុងឆ្នាំនេះ។ ពន្ធនាគារដែលទើបសង់ថ្មីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃដដែល​ ប៉ុន្តែអ្នកទោសដែលចង់ចូលស្នាក់នៅក្នុងពន្ធនាគារនោះត្រូវបង់ប្រាក់ ដោយសារពន្ធនាគារនោះក្រុមហ៊ុនឯកជនជាអ្នកវិនិយោគ។

បើតាមរបាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ចំនួនអ្នកជាប់​ឃុំ​កាលពីឆ្នាំ២០​១៧ មានចំនួនជាង​២៨០០០នាក់ ក្នុង​នោះមាន​ស្ត្រី៤៥០នាក់​ ខណៈឆ្នំា២០១៦ មាន​ប្រមាណ​១៦០០០នាក់ ពោលមានការកើនឡើងជាង១ ២០០០នាក់ (កើន៧៥%) ហើយអ្នក​ជាប់ឃុំ​ទំាងនោះ ​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿង​​ញៀន​ជាប់​លំដាប់​ថ្នាក់​លេខ១ ​និង​​បទ​ល្មើសឆក់ប្លន់់ជាប់លំដាប់ថ្នាក់លេខ២​។ ការកើនចំនួនអ្នកទោសនេះ នឹងធ្វើឲ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់ ប៉ះពាល់​ដល់​អនាម័យ​សុខភាព និង​ការ​បង្ការ​ជំងឺ​ឆ្លងផងដែរ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor