Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោក​ អ៊ុក​ សុវណ្ណា​រិទ្ធ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាឃុំខ្លួនបណ្តោះអាសន្នក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ក្រោយពីព្រះរាជអាជ្ញារង លោក ងិត ពេជ ចោទប្រកាន់២បទល្មើសកាលពីម្សិលមិញ។

ក្រុម​ចាប់​ជំរិត​ទាំង​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញារងចោទប្រកាន់​ពី​បទ​ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​តាំង​ខ្លួន​ជា​អ្នក​រាជការ​សាធារណៈ ​និង​បទ​កំហែង​យក ​តាម​មាត្រា​៣៦៣​ មាត្រា​៣៧៧​ និង​ មាត្រា​៣៨០​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

សូមបញ្ជាក់ថា ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ដែលកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនដំបូងមានចំនួន៣៣នាក់ ប៉ុន្តែក្រោយពីសាកសួរ នៅអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញចំនួន៤នាក់ ក្នុងនោះ៣នាក់អនាម័យ និងម្នាក់ជាសន្តិសុខ ដែលពួកគាត់មិនពាក់ព័ន្ធនឹងអំពើល្មើសច្បាប់។

កាលព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ចំនួន៣៣នាក់ បានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor