Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភាពលេចធ្លោរបស់តារាចម្រៀងស្រីប្រុសពីររូប ប្រចាំផលិតកម្មរស្សីហង្សមាស គឺលោក ណុប ប៉ាយ៉ារិទ្ធិ និងអ្នកនាង សុគន្ធ នីសា នៅក្នុងពិធី «ទិវាវប្បធម៌ជាតិ» លើកទី២០ និង ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស កំពុងតែធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ចំពោះការតុបតែងខ្លួន ជាពិសេសគឺឈុតសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលតារាទាំងពីរដួងបានស្លៀកចូលរួមក្នុងពិធីដ៏ធំ និងមានន័យមួយនេះ។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ កាលពីម្សិលមិញ លោក ណុប ប៉ាយ៉ារិទ្ធិ ក៏បានបង្ហោះសាររៀបរាប់ពីការស្រលាញ់ និងការព្យាយាមរបស់លោក ក្នុងការឆ្នៃឈុតសំលៀកបំពាក់ដែលលោកបានស្លៀកក្នុងពិធី «ទិវាវប្បធម៌ជាតិ»។

ជាក់ស្តែង លោក ណុប ប៉ាយ៉ារិទ្ធិ បានសរសេរនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា:

យប់មុិញទំរាំធ្វើអាវមួយនេះរួច ដល់ម៉ោង៣ភ្លឺ តែខ្ញំនៅតែស្រលាញ់នឹងមិនបោះបង់ចោលនូវការព្យាយាមរបស់ខ្ញំជាដាច់ខាត ហនុមាន អ្នកបានធ្វើដំណើរទៅជាមួយខ្ញុំនូវក្នុងការសម្តែងនៃពិធីអបអរសាទរ ទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី២០ និងការទទួលទានអាហារមិត្តភាពរួមគ្នា នៅទីក្រុងកោះពេជ្រ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុនសែន និងសម្តេចកិតិព្រឹត្តបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន រួមជាមួយនិងសិល្បៈករសិល្បៈការិី ជាច្រើនជំនាន់ ។

ក្នុងនោះ លោក ក៏បានអរគុណដល់មនុស្សមួយចំនួនផ្សេងទៀតថា:

-អរគុណដល់ក្រសួងវប្បធម៌ និង អរគុណដល់លោកគ្រូ សំអាង សម ដែលបានផ្តល់កិត្តិយសសម្រាប់រូបខ្ញុំនិងប្អូនស្រីនីសា និងអគុណសម្រាប់ស្នាដៃនិពន្ធ បទភ្លេង និង ទំនុកច្រៀងចំនួន២បទដែលលោកគ្រូបានតាក់តែងអោយពួកខ្ញុំទាំង២សម្រាប់ច្រៀងក្នុងកម្មវិធីនេះ 🙏🏻
– អរគុណបងស្នា ហាងកាត់ដេរ ប្រិយមិត្ត សាខាទួលស្វាយព្រៃ ដែលកាត់តួរអាវអាវកត្រង់មួយនេះសម្រាប់ខ្ញុំក្នុងរយៈពេលដ៍ខ្លី 🙏🏻
-អរគុណបងមល ម្ចាស់ហាងកាត់ដេរសិទ្ធិការ និងកូនជាងដែលជួយឌឹនយ៉ាងយកចិត្តទុកដាក់តាមអ្វីដែលខ្ញុំចង់បាន នូវផ្នែកករអាវ និងក្បាច់ខ្មែរ ខ្ញុំពិតជាស្រលាញ់និងសរសើរនូវស្នដៃរបស់បងណាស់ 👍🏻
-ចុងក្រោយអរគុណខ្លួនឯងដែលបានបង្កើតម៉ូត និង អុ៊តគ្រីស្តាល់រូបហនុមាន ដែលជាការរៀបត្បូងម្តងមួយគ្រាប់ទំរាំអ៊ុតបានពេញនូវរូបហនុមានមួយនេះគឺជិត៣ម៉ោង😊 ហត់ គេងអត់ឆ្អែត តែខ្ញុំពិតជាសប្បាយចិត្តនឹងអ្វីដែលខ្ញុំធ្វើ😊

បន្ទាប់ពីបានឃើញហើយ ប្រិយមិត្តជាច្រើនពាន់នាក់ បានបញ្ចេញមតិសរសើរ អំពីការព្យាយាមរបស់ លោក ណុប ប៉ាយ៉ារិទ្ធិ និងសូមសរសើរដល់គំនិតឆ្នៃប្រឌិតក្នុងន័យលើកកម្ពស់វប្បធម៌ខ្មែរ តាមរយៈសំលៀកបំពាក់របស់លោកមួយឈុតនេះ។

តើប្រិយមិត្តស្រលាញ់ និងចូលចិត្តឈុតប្រពៃណីរបស់លោក ណុប ប៉ាយ៉ារិទ្ធិ ទេ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor