Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ កម្លាំង​ស្រុកថ្មគោល ចេញល្បាតត្រួតពិនិត្យបានប្រទះឃើញរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S-5682  កាលពីវេលាម៉ោង៥ទៀបភ្លឺនៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ដោយជនមិនស្គាល់អត្តសញ្ញាណ បានទុកចោលនៅចំណុចក្រុម៥០ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយសមត្ថកិច្ចយើងបានរឹបអូសយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល។

អធិការស្រុកថ្មគោល លោកផង់សុភាព បានឲ្យដឹងថា ក្រោយពេលការស៊ើបអង្កេតរថយន្តខាងលើ ត្រូវបានជនសង្ស័យឈ្មោះ អៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ.ជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឆបោកគេមកពីខេត្តសៀមរាប។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជំនាញនគរបាលខេត្តសៀមរាប បានមកសហការជាមួយកម្លាំងស្រុកថ្មគោល ក៏បានការអនុញ្ញាតពីលោក អ៊ុច  សុខុន ស្នងនគរបាលខេត្តបាត់ដំបង បានប្រគល់រថយន្តនេះទៅសមត្ថកិច្ចខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor