Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀង៖ស្ត្រីវ័យចំណាស់ចិត្តស្លុយម្នាក់បានប៉ុនប៉ងសម្លាប់ខ្លួនដោយយកដៃលូកចូលក្នុងព្រីភ្លើងដើម្បីបញ្ចប់ជីវិតដោយសារខូចចិត្តសុំប្តីរួមរស់ជាមួយគ្នាវិញសាជាថ្មីពុំបានសម្រេចបន្ទាប់ពីខ្លួនបានចុះចោលប្ដីនិងកូនរត់ទៅតាមសាហាយអស់រយ:ពេលជាង៥ខែ។

ហេតុការណ៍ស្រីផិតក្បត់ប៉ងសម្លាប់ខ្លួនដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០១៨ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

យោងតាមបុរសត្រូវជាប្តីបានឲ្យដឹងថារូបគាត់មានឈ្មោះ ជិឹង ចំណាន អាយុ ៦១ឆ្នាំស្រុកកំណើតភូមិឃុំខាងលើហើយស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ជិន សារ៉ន អាយុ ៥៤ឆ្នាំមានស្រុកកំណើតនៅភូមិ ឈ្លូង២ ឃុំ ស្គន់ ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ហើយរូបគាត់បានរៀបការជាមួយប្រពន្ធរបស់គាត់២០ឆ្នាំជាងទៅហើយមានកូូូូន១០នាក់និិងចៅ ចៅទួត១៥នាក់ មិនដែលបានការឈ្លោះប្រកែកគ្នាទេលុះមកដល់ចុងឆ្នាំ២០១៧ខែ១១មិនដឹងថា ប្រពន្ធគាត់មានស្នេហាជាមួយប្រុសផ្សេងនោះទេស្រាប់តែនាំគ្នារត់តាមបុរសម្នាក់ឈ្មោះ មោក បាត់ជិិត៥ខែដោយយកលុយនិងមាសមួយចំនួនទៅដេីរលេងស៊ីចាយជាមួយសាហាយ។

បុរសជាប្ដីបានបន្តថា លុះមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ស្រាប់លិចមុខប្រពន្ធផឹតក្បត់ត្រឡប់មកផ្ទះវិញហេីយសុំមករួមរស់ជាមួយគាត់វិញប៉ុន្តែគាត់មិនព្រមទទួលស្គាល់វិញនោះទេ។ ក្រោយពីគាត់មិនព្រម ប្រពន្ធគាត់ក៏ដើរទៅខាងក្រោយផ្ទះចូលបន្ទប់រួចទឹកលូកដៃចូលរុនព្រីភ្លើងឆក់ប្រកាច់ប្រកិនតែដោយសារបងប្អូនឃេីញទាន់ក៏ដឹកមកកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

បើតាមបុរសជាប្តី ប្រពន្ធផឹតក្បត់របស់គាត់កាលមិនទាន់រតតាមសាហាយតែងតែផឹកស្រាស្រវឹងស្ទើរាល់ថ្ងៃហើយមករករឿងវាយរូបគាត់ជាប្ដីថែមទៀតផង ហេីយរឿងត្រលប់មករកប្ដីនិងកូនវិញប្រហែលជាបុរសសាហាយគេបោកយកលុយចាយអសហេីយទេីបគេទាត់ចោលលែងត្រូវការតទៅទៀត។ ទោះបីជា យ៉ាងណា នេះគ្រាន់តែការបកស្រាយពីបុរសជាប្តីតែប៉ុណ្ណោះដោយឡែកភាគីប្រពន្ធមិនទាន់អាចសុំការអត្ថាធិប្បាយបានទេព្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor