Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ លោក ស៊ុយ សារ៉េត ដែលជាបណ្ឌិតបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមភ្លាមៗ បន្ទាប់ពីត្រូវបានជនដៃដល់ព្រួតគ្នាវាយយ៉ាងសាហាវបំផុត ស្ទើរតែក្ស័យ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីពួកគេបានឭតគ្នាថា លោក ស៊ុយ សារ៉េត បានជិះឡានបុករះមនុស្សជាច្រើន មានស្លាប់ និងរបួស ហើយបើកឡានរត់មិនព្រមឈប់។

ទោះបីជាយ៉ាងណា ខណៈពេលនេះ ជនដៃដល់ ៣ នាក់ ក្នុងចំណោម ១១ នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ និងជាប់ទោសពីបទ “ហិង្សាចេតនាមានស្ថានទម្ងន់ទោស និងខូចខាតចេតនាមានស្ថានទម្ងន់ទោស ក្នុងសំណុំរឿងរបស់ បណ្ឌិត ស៊ុយ សារ៉េត។

ដោយឡែក បើក្រឡេកមកមើលពីស្ថានភាពជំងឺវិវត្តន៍ចុងក្រោយនៃអាការៈរបស់លោកបណ្ឌិត ស៊ុយ សារ៉េត គឺបានធូរស្បើយបន្តិចហើយ ដោយគិតត្រឹមថ្ងៃទី ២០ ខែមីនា ២០១៨ នេះ គឺលោកអាចនិយាយបានខ្លះៗ ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជិត១០ថ្ងៃ។

ក្នុងនោះ ក្រោយពីអាចនិយាយបានបន្តិចៗ លោកបណ្ឌិត ស៊ុយ សារ៉េត ក៏បានបញ្ចេញវីដេអូប្រឹងនិយាយ អរគុណចំពោះសប្បុរសធម៌ទាំងអស់ដែលបានជួយឧបត្ថមដល់រូបលោក កន្លងមក ហើយក៏បានបកស្រាយដំណើរដើមទងដែលនាំឲ្យមានហេតុការណ៍ផ្ទុះកំហឹងវាយលោកយ៉ាងព្រៃផ្សៃបែបនេះ។

ខាងក្រោមគឺជាវីដេអូនៃការបកស្រាយរបស់ លោកបណ្ឌិត ស៊ុយ សារ៉េត ទាំងស្រុង:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor