
អាចារ្យធំ ដែលត្រូវបានមហាជនតែងតែស្គាល់រូបលោកថា ជាសិល្បករម្នាក់ ស្រលាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ ហើយលោកបានខិតខំប្រឹងប្រែ ក៍ដូចជាប្រតិកម្មនឹងរឿងដែលប្រាសចាកនឹងវប្បធម៌ ដ៍ផូរផង់របស់ខ្មែរ គឺដើម្បីឲ្យបងប្អូនងាកមកចូលរួមថែរក្សាកេរ្តិ៍ដំណែលពីដូនតាបន្សល់ទុកឲ្យ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ថ្មីៗនេះ យោងតាមការចុះផ្សាយលើទំព័រសារព័ត៌មាន Laotian Times បានឲ្យដឹងថា ប្រទេសឡាវ នឹងស្នើដាក់បញ្ចូលរបាំប្រពៃណីដ៏ល្បីឈ្មោះមួយ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។


ក្រោយពីព័ត៌មាននេះត្រូវបានផ្សាយ អាចារ្យធំ បានសរសេរនៅក្នុងសង្គមតាមរយៈគណនីរបស់លោកផ្ទាល់ ហាក់មិនពេញចិត្តនូវទង្វើរបស់កូនខ្មែរមួយចំនួន ដោយប្រតិកម្មខ្លាំងៗថា៖
ឡាវ សម្រេចដាក់បញ្ចូល ចង្វាក់រាំវង់ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈទំពាំងខ្មែរ កំពុងនាំគ្នាឆ្កួតនឹងចង្វាក់ បែកស្លុយ ។
លោកបន្ថែមទៀតថា ខំទៀតណាកូនពុក ជិតរលាយហើយ។
របាំនេះមានឈ្មោះថា «ឡាំវង់» នៅក្នុងភាសាឡាវ ដែលប្រជាជនកម្ពុជា និងថៃ ហៅថា «រាំវង់» ទោះបីចង្វាក់រាំវង់ គ្មានឯកសារណាបញ្ជាក់ច្បាស់ថា ចង្វាក់មួយនេះ មានលក្ខណៈខុសគ្នាទៅតាមប្រទេសទាំង៣ ឬយ៉ាងណានោះទេ ប៉ុន្តែបើមើលលើចង្វាក់រាំរបស់ឡាវ ដូចគ្នានឹងកម្ពុជាតែម្ដង។ នៅក្នុងសៀវភៅ ទស្សនីយភាពខ្មែរ ដោយសំអាងលើរូបចម្លាក់នៃជញ្ជាំងប្រាសាទបាយ័នអាចសន្និដ្ឋានថា ចង្វាក់រាំវង់ មានប្រភពនៅកម្ពុជារាប់ពាន់ឆ្នាំមកហើយ។
សូមជម្រាបជូនថា សារព័ត៌មាន Laotian Times បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ កិច្ចប្រជុំមួយដែលដឹកនាំដោយលោក Bouangern Xaphouvong ដែលជាអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ បានអនុញ្ញាតឲ្យវិស័យពាក់ព័ន្ធពិភាក្សាលើការស្នើដាក់បញ្ចូលចង្វាក់រាំដ៏ល្បីឈ្មោះមួយរបស់ប្រទេសឡាវ គឺចង្វាក់ Lamvong ដែលកម្ពុជា និងថៃហៅថា Romvong ឯថៃហៅថា Ramwong ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ ក្នុងបញ្ជីអង្គការ UNESCO។
វីដេអូចង្វាក់ឡាំវង់របស់ប្រជាជនឡាវ៖
វីដេអូចង្វាក់រាំវង់របស់ប្រជាជនខ្មែរ៖
វីដេអូចង្វាក់ Ramwong ថៃ៖