
ភ្នំពេញ៖ បន្ទាប់ពីលោក ផែង វណ្ណៈ តារា Facebook ដ៏ល្បីឈ្មោះមួយរូបបានរិះគន់ TVFB រឿងផ្សាយពត៌មានមិនពិតពាក់ព័ន្ធ ទៅនិងករណីយ៍គ្រោះថ្នាក់ចរាចរណ៏រដែលនាំអោយ មានការភ័នច្រលំ និងឈានទៅរកភាពញុំញង់អោយមហាជនប្រើអំពើហឹង្សាស្ទើស្លាប់ស្ទើររស់ លើលោកបណ្ឌិត ស៊ុយ សារ៉េត សាស្រា្តចារ្យនៅសកលវិទ្យាល័យកម្ពុជា កាលពីថ្ងៃទី១១កន្លងទៅនេះ នៅថ្ងៃច័ន្ទ ទី ១២ ខែ មិនា ឆ្នាំ ២០១៨នេះ លោក សុវណ្ណ រិទ្ធី អគ្គនាយកTVFB បានចេញឃ្លីបវិដេឃ្លីបមួយដោយរិគន់លោក ផែង វណ្ណៈ មួយទំហឹងតែម្ដង។



នៅក្នុងឃ្លីបវីដេអូនោះ លោក សុវណ្ណ រិទ្ធី បានចោទលោក ផែង វណ្ណៈ ថាហ៊ានរិះគន់TVFB ព្រោះតែTVFBមិនមានខ្នងបង្អែកដូចសារពត៌មាន FreshNews ដែលមានសម្ដេចតេជោ ហ៊ុន សែន នៅពីក្រោយខ្នង។
យោងតាមទំព័រFacebook របស់លោក ផែង វណ្ណៈ ដែលបានបង្ហោះកាលពីថ្ងៃអង្គារ៏នេះ ដោយមានស្រងសំដីលោក លឹម ជាវុត្ថា អគ្គនាយកប្រតិបត្តិរបស់បណ្ដាញព័ត៌មាន ដ៏ល្បីល្បាញ Fresh News បានបដិសេធចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ លោក សុវណ្ណ រឹទ្ធី អគ្គនាយក TVFB ដែលថា សម្ដេចតេជោ ហ៊ុន សែន នៅពីក្រោយ អង្គភាព Fresh News ។ ឆ្លើយតបនឹងសំណួររបស់លោក ផែង វណ្ណៈ នៅព្រឹកនេះ លោក លឹម ជាវុត្ថា បានបញ្ជាក់ថាអង្គភាពFresh News របស់លោកដំណើរការទៅបានរាល់ថ្ងៃនេះ គឺដោយសារតែការផ្សាយពាណិជ្ជកម្ម សុទ្ធសាធមិនមានថ្នាក់ដឹកនាំ ឬ ស្ថាប័នណាមួយ នៅពីក្រោយឬជួយឧបត្ថម្ភនោះទេ ។





ក្រៅពីការចោទប្រកាន់សម្ដេចដោយគ្មានមូលដ្ឋានថានៅពីក្រោយ អង្គភាព Fresh News លោក សុវណ្ណ រឹទ្ធី អគ្គនាយក TVFB ក៏បានចោទប្រកាន់មកលើកក្មួយស្រី ធី សុវណ្ណថា ថាមានអ្នកមានអំណាចនៅពីក្រោយដែរ ។

គេមិនទាន់ដឹងគោលបំណងនៃការវាយប្រហាររបស់លោក សុវណ្ណ រឹទ្ធី មកលើសម្ដេច និងមកលើ អង្គភាព Fresh News និង ក្មួយស្រី ធី សុវណ្ណថា រួមទាំងបបួលលោក សាន ប៊ុនធឿន និង ខ្ញុំវាយគ្នាដាក់ក្ដារម្ឈូសក្នុងគោលបំណងអ្វីនោះទេ ។

គួរបញ្ចាក់ថា ការចោតប្រកាន់ខាងលើនេះ គេមិនទាន់ដឹងថា ខុទ្ទការល័យសម្ដេចនឹងប្រតិកម្មបែបណានោះទេ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុវណ្ណ រឹទ្ធី អគ្គនាយក TVFB មកលើសម្ដេច បែបនេះ ។ ចំពោះការចោទប្រកាន់នោះ គឺបន្ទាប់ពីលោក ផែង វណ្ណៈ ដែលជាតារា FaceBook ល្បីឈ្មោះ បានធ្វើការរិះគន់ស្ថាប័នមួយនេះថាបានផ្សាយព័ត៌មានច្រលំបណ្ដាល ឲ្យមហាជន យល់ច្រលំ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបណ្ដាលឲ្យមានមនុស្សស្លាប់ ។



ក្នុងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមមេធាវីលោកបណ្ឌិត ស៊ុយ សារ៉េត បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ និងទាមទារសំណងការខូចខាតសរុប ១២០០ លានរៀល ផងដែរ ៕












