header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ មុខសញ្ញាលួចដដែល២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ សង្កាត់លេខ៤ ស្រាវជ្រាវតាមចាប់ខ្លួន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ក្រោយពួកគេធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនបរទេសកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០ព្រឹក ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យ ១-ឈ្មោះ រីម សុភ័ក្រ្ត ហៅចារ ឬ ភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្រុមទី៥ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ) ជាមុខសញ្ញាចាស់មិនរាងចាលធ្លាប់ជាប់ពន្ធនាគារចំនួន៣លើក ពីបទចោរកម្ម។ ២-ឈ្មោះ ង៉ាន វណ្ឌី ហៅ ឌី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត)។

ក្រោយចាប់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖  -ទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO F5 ពណ៌ក្រហម-ខ្មៅ -ទូរស័ព្ទដៃ១គ្រឿង ម៉ាក HUAWEI ពណ៌មាស -ម៉ូតូ១គ្រឿង ម៉ាក វីវា ពណ៌ខ្មៅ ស្លាកលេខៈ រាជការ ៤៣៩៩ (មធ្យោបាយធ្វើសកម្មភាព)។ ដោយឡែកសមត្ថកិច្ចបានឆែកឆេរកន្លែងស្នាក់នៅរបស់ជនសង្ស័យ រកឃើញសម្ភារៈដូចជា -កុំព្យូទ័រយួរដៃ២គ្រឿង ( ១.ម៉ាក LENNOVO , ២.ម៉ាក ASUS ) -អាយផេត៤គ្រឿង -ទូរស័ព្ទដៃ ៥០គ្រឿង ក្នុងនោះម៉ាក IPHONE  ១៥គ្រឿង -ម៉ាក OPPO ៨គ្រឿង -ម៉ាក SAMSUNG ៩គ្រឿង -ម៉ាក HUAWEI  ១គ្រឿង -ម៉ាក VIVO   ៦គ្រឿង -ម៉ាក MI ៥គ្រឿង -ម៉ាក HTC ១គ្រឿង -ម៉ាក HONER ១គ្រឿង -ម៉ាក LG ១គ្រឿង -ម៉ាក ASUS ១គ្រឿង -ទូរស័ព្ទចិន ២គ្រឿង ។

មន្រ្តីដដែលបន្តថា ជនរងគ្រោះឈ្មោះ DEWI JUNIWATI ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ THE RICH កាន់លិខិតឆ្លងដែនលេខៈ B៧៩០៥៤២៦ ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សម្ភារៈបាត់បង់រួមមាន៖  -ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO F5 ពណ៌ក្រហម-ខ្មៅ -ទូរស័ព្ទដៃ ១គ្រឿង ម៉ាក HUAWEI ពណ៌មាស  -ទូរស័ព្ទដៃ ១គ្រឿង ម៉ាក SAMSUNG J7 ពណ៌ស -លុយ ១,០០០ដុល្លារ ( មួយពាន់ដុល្លារ) ។

បច្ចុប្បន្នជសសង្ស័យ ត្រូវកម្លាំង​ការិយាល័យនគរបាលព្រហ្មកំរិតនិងស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។  ចំពោះករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតនិងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានពាវនាវចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ បើមានបញ្ហាបាត់បង់ទ្រព្យសម្បត្តិ ដោយមិនបានមកដាក់បណ្ដឹងនៅស្នងការនគរបាលខេត្ត សូមមកពិនិត្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post