header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អតីតបេក្ខភាព កម្មវិធី The Voice Cambodia រដូវកាលទី២  កញ្ញា រ៉េត ស៊ូហ្សាណា ដែលបានធ្លាក់ចេញពីកម្មវិធីត្រឹមវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានក្លាយជាតារាចម្រៀងស្រីម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ បើប្រៀបធៀបនឹងបេក្ខភាពផ្សេងៗទៀត ហើយក៍ទទួលបានការរិះគន់ខ្លាំងព្រមគ្នាផងដែរ ដោយភាគច្រើនបានលើកឡើងថាសម្លេងរបស់ប្អូនស្រី  រ៉េត ស៊ូហ្សាណា នៅមានកម្រិត និងប្អូនស្រីនិយមច្រៀងតែបទបរទេស ។

ទោះបីជាមានការរិះគន់ច្រើនក៏ពិតមែន មកដល់ពេលបច្ចុប្បន្ន កញ្ញា រ៉េត ស៊ូហ្សាណា បានក្លាយទៅជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានភាពមមាញឹកក្នុងការងារសិល្បៈខ្លាំងបំផុត ហើយខ្លាំងជាងម្ចាស់ជ័យលាភីទៅទៀត រហូតមានប្រិយមិត្តមួយចំនួនលើកជាសំនួរថា តើហេតុអ្វី កញ្ញា រ៉េត ស៊ូហ្សាណា ហាក់ដូចជាទទួលបានការយកចិត្តទុកដាក់ រៀបចំ​ និងជួយលើកស្ទួយយ៉ាងពិសេសពីសំណាក់ផលិតកម្មបែបនេះ។

យោងតាមការបង្ហើបប្រាប់ពីប្រភពហង្សមាស សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រ៉េត ស៊ូហ្សាណា គឺនាងនៅក្មេងហើយមានរូបសម្រស់ស្រស់ស្អាតទៀត ហើយនេះគឺជាចំនុចខ្លាំងមួយរបស់នាង ដែលងាយស្រួលខាងផលិតកម្មលើកស្ទួយបន្តិច គឺដើរទៅមុខតែម្តង។

តាមប្រភពដដែរបានឲ្យដឹងទៀតថា:

ជាការពិតណាស់ថា តារាចម្រៀងសព្វថ្ងៃត្រូវតែមានរូបសម្រស់ និងគុណភាពសម្លេងល្អ ដើរទៅទទឹមគ្នា បើមានតែសម្លេង ហើយរូបរាងមិនសូវបាន ក៏ពិបាកក្នុងការធ្វើឲ្យល្បីដែរ ខុសពី រ៉េត ស៊ូហ្សាណា ទោះបីជាសម្លេងរបស់នាងនៅរាងស្អិតៗ ប៉ុន្តែក្មេងម្នាក់នេះគឺស្អាតខ្លាំងណាស់ ជាអំណោយផលមួយងាយស្រួលខាងក្រុមហ៊ុនលើកស្ទួយ និងជួយកែសម្រួលកន្លែងខ្វះខាតតិចៗទៅ គឺដើរទៅមុខលឿនហើយ។ ចំពោះ ស៊ូហ្សាណា បច្ចុប្បន្នមិនអាចទៅល្បីអីដល់ សិល្បកររៀមច្បង ដូចជា ឱក សុគន្ធ និងកញ្ញា មាស សុខសោភា អីទេ គឺបានត្រឹមតែទាញយកការគាំទ្រពីក្មេងៗយុវវ័យតែប៉ុន្នោះ ហើយសម្លេងនាងមិនទាន់អាចទទួលបានការគាំទ្រពីមនុស្សវ័យកណ្តាលនៅឡើយទេ។ ប៉ុន្តែទៅថ្ងៃមុខ បើ ស៊ូហ្សាណា ប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯងខ្លាំងដូចសព្វថ្ងៃ ទៅថ្ងៃមុខគឺយើងមិនឃើញទេ អាចថាកញ្ញានឹងល្អជាងនេះ។ 

ប្រភព: saangsne

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post