header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឈានចូលមក វគ្គ Live Show សប្ដាហ៍ទី 6 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី 3 បេក្ខនារី អាយុ១៦ ឆ្នាំ គង់ កែវមរកត ធ្វើបានយ៉ាងល្អ ដោយបកស្រាយបទចម្រៀងក្នុងខ្សែភាពយន្តដែលមានចំណងជើងថា “សំឡេងឃ្មោះការ”។ ប៉ុន្តែគួរសោកស្តាយ នៅទីបំផុត បេក្ខនារី គង់ កែវមរកត ដ៏មានសមត្តភាពម្នាក់នេះ មិនបានទៅកាន់វគ្គបន្តទៀតឡើយ ដោយសារតែ គង់ កែវមរកត បានទទួលសម្លេងសារបោះឆ្នោតតិចជាងគេ និងមិនត្រូវបានគណៈកម្មការទាំង ៤ សេវ ទៀត ធ្វើឲ្យកញ្ញាចាកចេញពីកម្មវិធីទៅយ៉ាងក្តីអាឡោះអាឡៃ។

វីដេអូពេលច្រៀង:

អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ បន្ទាប់ពី បេក្ខនារី សម្លេងដូចសារីកា គង់ កែវមរកត និយាយទាំងទឹកភ្នែក លាពីទស្សនិកជន មិត្តភក្តិ គណៈកម្មការទាំង៤ និងក្រុមការងារក្នុងកម្មវិធី Cambodian Idol  ក្នុងនោះជាចុងក្រោយ គង់ កែវមរកត ក៏សុំថ្លែងអំណរអរគុណចំពោះការជួយពីតារាសម្តែងជើងចាស់ អ្នកស្រី ឌី សាវ៉េត ដែលបានផ្តល់នៅសំលៀកបំពាក់ប្រពីណីដ៏ស្រស់ស្អាតមួយឈុត សម្រាប់នាងស្លៀកក្នុងសប្តាហ៍នេះ និយាយបណ្តើរយំបណ្តើរ ធ្វើឲ្យបរិយាកាសនៅក្នុងកម្មវិធីទាំងមូលកាន់តែមានភាពកម្សត់ទៅៗ។

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម:

វីដេអូ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post