header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ យ៉ាងហោចណាស់មនុស្សស្រី​ម្នាក់បានស្លាប់ និង១៣នាក់ទៀត បានរងរបួសធ្ងន់និង ស្រាល ក្រោយជួបហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍រវាងរថយន្ត២គ្រឿង រួមនឹងម៉ូតូ៣គ្រឿង​ បុកបញ្ច្រាសទិសគ្នាពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០១៨ ​លើផ្លូវ​ជាតិ​លេខ​​២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិត​ក្នុង​ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ

អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-1132 បើកដោយឈ្មោះ កែម ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើករថយន្ដ  រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល) បានបើកពីទិសខាងត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ដមួយគ្រឿងទៀតម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២Q.6764 បើកបរដោយឈ្មោះ ភួន វៃ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកបើករថយន្ដ រស់នៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់)  និងអ្នករួមដំណើរ៧នាក់ ១/.ឈ្មោះ ឃួន ភឿន ភេទស្រី​ អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ស្លាប់ពេល​បញ្ជូន​​​​​​​ទៅ​ដល់មន្ទីរពេទ្យ  ២/.ឈ្មោះ កៃ ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ(កម្មករ​រោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ៣/.​ឈ្មោះ ញ៉ែម ស៊ីថា ភេទស្រី អាយុ៣០ឆ្នាំ (កម្មក​ររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) ៤/.ឈ្មោះ ញ៉ែម ធីតា ភេទស្រី អាយុ២៨ឆ្នាំ (កម្មក​ររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) ៥/. ឈ្មោះ ម៉ន ស្រីនូ ភេទស្រី អាយុ១៨ឆ្នាំ (កម្មក​ររោង​ចក្រ) រស់នៅភូមិ-ឃុំ​ជាមួយគ្នា (រងរបួសស្រាល) ៦/.ឈ្មោះ ឡេង ថាន ភេទស្រី អាយុ៤១ ឆ្នាំ (កម្ម​កររោងចក្រ) រស់នៅភូមិ-ឃុំ​ជាមួយគ្នា (រងរបួ​ស​ស្រាល) ៧/.ឈ្មោះ អុន សង់ភេទស្រី អាយុ២៦ឆ្នាំ (កម្ម​កររោងចក្រ) រស់នៅភូមិ-ឃុំ​ជាមួយគ្នា(រងរបួសធ្ងន់)។

អធិការនគរបាលស្រុកបាទី បានបន្តថា ហើយរថយន្តបានបន្តបុកម៉ូតូ៣គ្រឿងទៀតមាន ទី១-ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខតាកែវ1J.7595 បើកដោយឈ្មោះ ព្រាប ព្រឿង ភេទប្រុស អាយ២៨ឆ្នាំ (កសិករ) រស់នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (រងរបួសធ្ងន់) អ្នក​រួម​ដំ​ណើរម្នាក់​ឈ្មោះ ឈាង ម៉េង ភេទស្រី អាយុ២៥ឆ្នាំ(កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ទី២-ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AV.4238​ បើកបរ​ដោយ​ឈ្មោះ ខុម សុម៉ាណា ភេទប្រុស អាយុ៣៣ឆ្នាំ (កសិករ)មានទីលំនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (រងរ​បួ​​​​សធ្ងន់) អ្នករួមដំណើរ០១នាក់ ឈ្មោះ ឡាយ សឿន ភេទស្រី អាយុ២៨ឆ្នាំ (កម្មកររោងចក្រ)រស់នៅភូមិ-ឃុំជាមួយគ្នា (រង​​​​​​រ​បួ​ស​ស្រាល)  និងទី៣-ម៉ូតូម៉ាកគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ្នំំពេញ1G.0058 បើកដោយឈ្មោះ ម៉ឺក  សុខជា ភេទ​ប្រុស អាយុ២៨ឆ្នាំ (កម្មកររោងចក្រ)រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាល) ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ចាត់បញ្ជូន​ជន​រង​​​​គ្រោះ​​​​​ទៅមន្ទីរពេទ្យ រួចធ្វើការវាស់វែង ហើយយករថយន្ត និងម៉ូតូទាំងនោះក​មក្សាទុ​កនៅ​អធិ​​​​​​​​ការដ្ឋាន​​​នគរបាលស្រុក​​​​​បាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែក​សាក​សពសមត្ថកិច្ចបានប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើ​បុ​ណ្យ​​​​​តាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post