header ads

Sponsor


ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ ព្រឹត្តការណ៍អង្គរសង្រ្កានឆ្នាំ២០១៨នេះ នឹងត្រូវចាប់ផ្តើមបើកនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨នេះ ហើយឆ្នាំនេះធ្វើឡើង ក្រោមប្រធានបទ"សាទរមរតកដូនតា" ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ដែលព្រឹត្តិការណ៏នេះ និងលើកយកនូវកេរ្តិអរិយធម៌ វប្បធម៌ ទំនៀមទំលាប់និងស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានរំលេចឡើងជាផ្ទាំងទស្សនីយ៏ភាពវប្បធម៌ជាច្រើន ក៏ដូចជាការលេងល្បែងប្រជាប្រិយ៏ របាំបុរាណប្រពៃណី និងប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ និងទស្សនីយ៏ភាពសិល្បៈ ជាច្រើន ទម្រង់ទៀត ដែលសម្តែងដោយយុវជន សិល្បករ និងសិល្បការិនីខ្មែរ នៅក្នុងខេត្ត សៀមរាបចាប់ពីថ្ងៃទី១៣ដល់១៦ខែ មេសាឆ្នាំ២០១៨។

នេះជាលើកទី៦ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស. យ.ក)ក្រោមកិច្ចសហការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នារៀបចំព្រឹត្តិការណ៏អង្គរសង្ក្រាន្តដែលនឹងត្រូវចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ។

គួរបញ្ជាក់ផងដែរ សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស .យ.ក) បានរៀបចំធ្វើសន្និសីទកាសែត ស្តីពីការរៀបចំ"ព្រឹត្តិការណ៏អង្គរសង្ក្រាន្តឆ្នាំ២០១៨" ក្នុងគោលបំណងជូនដំណឹងដល់ជនរួមជាតិទាំងអស់ អំពីកម្មធីពិស្តារ ក៏ដូចជាដំណើរការប្រព្រឹត្តិទៅនៃការរៀបចំព្រឹត្តិការណ៏អង្គរសង្ក្រាន្ត ព.ស២៥៦១ គ.ស ២០១៨។

ហើយនៅក្នុងឱកាសនោះដែរ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៏គូសបញ្ជាក់ថា៖ ព្រឹត្តិការណ៏អង្គរសង្ក្រាន បាននាំមកនូវចំណូកសម្រាប់ បំពេញដល់សេដ្ឋកិច្ចជាតិ និងបាននាំភ្ញៀវទេសចរណ៏ ជាតិ អន្តរជាតិជាពិសេសនាំឲ្យចំណូលសេដ្ឋកិច្ចជាតិមានការកើនឡើង ហយសង្ឃឹមថា អង្គរសង្ក្រាននៅឆ្នាំ២០១៨នេះមានការចូលពីភ្ញៀវទេសចរណ៏ជាតិ និងអន្តរ ជាតិមកលេងមានចំនួនកាន់តែច្រើនឡើងជាបណ្តាឆ្នាំមុនៗ។

កម្មវិធីអង្គរសង្រ្កាន្ដនឹងនាំមកនៅកម្មវិធីប្រចាំថ្ងៃជាច្រើនទៀតដូចជា កម្មវិធីសាសនា ពិធីបួសួងសុំសេចក្ដីសុខ ពិធិបើកព្រឹត្ដិការអង្គរសង្ក្រាន្ត ទាញព្រ័ត្រមិត្ដភាព ល្បែងប្រជាប្រិយ និងរបាំប្រពៃណីខ្មែរ ពិធីបណ្ដែតគោមបួងសួងសុំសេចក្ដីសុខ ពិធីមហោស្របសិល្បៈវប្បធម៌បុរាណ ពិធី ទៅវត្ដ និងពូនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ដ ពិព័រណ៌សិប្បកម្ម និងអនុស្សាវរីយ៍ ការប្រណាំងរទេះគោ ក្របី ពិធីទទួលទេវតាឆ្នាំថ្មី ពិធីក្បួនដង្ហែរអង្គរសង្រ្កាន គោមបណ្ដែតទឹក កម្មវិធីល្ខោនបាសាក់ កម្មវិធីប្រកួតអុកចត្រង្គអបអរសាទរអង្គសង្រ្កាន្ដ ឆ្នាំ២០១៦ ពិធីប្រកួតប្រជែងរូបថត ពិធីស្រង់ព្រះ កម្មវិធីស្រុកយើង កម្មវិធីតន្រ្ដីអង្គរសង្រ្កាន្ដ ព្រមទាំងកម្មវិធីជាច្រើនទៀត ។

ជាមួយគ្នានោះដែរ នៅក្នុងកម្មវិធីអង្គរសង្រ្កាននេះ និងមានរៀបចំយុទ្ធនាការត្បាញក្រមា វែងជាងគេ ១០០០ម៉ែត្រ លើពិភពលោក  និងមានក្បាលស្មុគ្រយក្សផងដែរ ដែលនឹងតាំងបង្ហាញនៅក្នុងព្រឹត្តុការណ៏នោះ។

តាមរបាយការណ៏ពីក្រសួងទេសចរណ៏បានបង្ហាញថាព្រឹត្តិការព៏អង្គរសង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរណ៏កើនឡើងពី1 លាន7 សែន៩ពាន់នាក់ជាងក្នុងឆ្នាំ ២០១៣ និងរហូតដល់1,6 លាន នាក់ក្នុងឆ្នាំ២០១៧,និងបានចាក់បញ្ចូលចំណូលសេដ្ឋ កិច្ចខេត្តសៀបរាមមានចំនួនកើនឡើងប្រមាណ 100 លានដុល្លារនាអំឡុងព្រឹត្តិការណ៏។ព្រឹត្តិការណ៏អង្គរសង្ក្រានបាន ក្លាយជាព្រឹត្តការណ៏គំរូមួយសម្រាប់ខេត្តដ៏ទៃទៀតដើម្បីចូលរួមអបអរសាទរបុណ្យ ប្រពៃណីចូលឆ្នាំខ្មែរ។

ដូចបណ្តាឆ្នាំមុនៗដែរសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ក៏នឹង មានវត្តមានដ៏ឧត្តុងឧត្តម នៅក្នុងពិធីបើក ព្រឹត្តិការណ៏អង្គរសង្ក្រានឆ្នាំនេះដែលគ្រោងនិងប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ខែ មេសា ឆ្នាំ ២០១៨ ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post