
ថ្មីៗនេះយើងសង្កេតឃើញថាមានការខ្វែងគំនិតគ្នា រវាងលោក ផែង វណ្ណៈ លោក សុវណ្ណរិទ្ធី និងលោក សាន្ត ប៊ុនធឿន បង្កឲ្យមានការឆ្លងឆ្លើយទៅវិញទៅមក ឥតឈប់ឈរ រហូតឈានដល់កញ្ញា ធី សុវណ្ណថា ផងដែរ ។ ហើយនៅមុននេះបន្តិច វេលាម៉ោងប្រមាណ ១១កន្លះ ថ្ងៃទី១៣ មីនានេះ កញ្ញា ធី សុវណ្ណថា បានផ្ញើសារជូនលោក សុវណ្ណរិទ្ធីថា៖
សារផ្ញើជូនលោក សុវណ្ណរិទ្ធី (TVFB) លោកបាន Live និយាយបរិហាកេរ្តិ៍ចោទខ្ញុំថាៈ “ខ្ញុំមានអ្នកមានអំណាច នៅពីក្រោយ” ខ្ញុំសូមបកស្រាយជូនលោកវិញថាៈ ខ្ញុំ ធី សុវណ្ណថា ខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ ខ្ញុំគ្មានអ្នកមានអំណាចណា នៅពីក្រោយទេ ហើយខ្ញុំក៏គ្មានឪពុកម្តាយ រឺគ្រួសារជាអ្នកធំដែរ ខ្ញុំជាកូនរាស្ត្រ គ្រួសារអាជីវករសាមញ្ញ ។
ខ្ញុំគឺជា អតីតក្មេងប្រឆាំងនឹងរាជរដ្ឋាភិបាល តែដោយការស្វែងយល់ ដឹងកំហុសទាន់ពេល ខ្ញុំបានទទួលការអធ្យាស្រ័យ ក្តីមេត្តា ករុណា ពីសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យខ្ញុំ ចូលបក្សប្រជាជន ដើម្បីមានឱកាសបន្តឆន្ទ: រួមចំណែកជួយប្រជាជន ជួយអភិវឌ្ឍន៍ប្រទេស ដោយខ្ញុំរក្សាបានភាពត្រឹមត្រូវ អំពើល្អ សច្ច:ធម៌ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ក្នុងការងារ ខ្ញុំទទួលបានការទុកចិត្តពី សម្តេចតេជោ ដំឡើងតួរនាទីឲ្យខ្ញុំ ជាបន្តបន្ទាប់ ។
ការដែលខ្ញុំទទួលបានការអធ្យាស្រ័យ ក្តីមេត្តា ការទុកចិត្តពីសម្តេចតេជោ គឺជាទឹកចិត្តសម្តេច មិនមែនជាខ្នងបង្អែក រឺអាងអ្នកមានអំណាចទេ បើខ្ញុំធ្វើខុស ខ្ញុំក៏ទទួលខុសត្រូវចំពោះច្បាប់ដែរ ជំលោះរវាងលោក និងពូផែងវណ្ណ: សានប៉ុនធឿន សូមលោកដោះស្រាយ ដោយលក្ខណ:ឯកជន សូមកុំនិយាយឲ្យប៉ះពាល់ឈ្មោះកិត្តិយសរបស់ខ្ញុំ ដោយខ្ញុំយល់ឃើញថា លោកសាងកំហុសលើខ្ញុំ ជាលើកទី១ ដោយអចេតនា ខ្ញុំអធ្យាស្រ័យជូន មិនប្រកាន់ទេ តែសូមលោកជួយកែតម្រូវ ។
បើលោកមានអាសន្ន រឺមានគ្រោះថ្នាក់ លោកអាចទំនាក់ទំនងស្នើសុំសេវាផ្នែកច្បាប់ពីខ្ញុំ ខ្ញុំនឹងជួយលោក តាមលទ្ធភាពដែលខ្ញុំមាន ។ ដោយក្តីគោរពរាប់អាន ពីនាងខ្ញុំ ធី សុវណ្ណថា

ភ្លាមៗនោះដែរ ខាងលោក សុវណ្ណរិទ្ធិ ក៍មានការឆ្លើយតបវិញផងដែរដោយ លើកឡើងថា ៖
អរគុណ🙏សំរាប់ការផ្ញើសារមករូបខ្ញុំ🙏 ខ្ញុំសុំទោសកញ្ញា🙏បើខ្ញុំនិយាយទៅវាប៉ះពាល់កញ្ញាដោយអចេតនា

វីដេអូប្រតិកម្មរបស់លោក សាន្ត ប៊ុន ធឿន ឆ្លើយតបជាមួយនឹង សុវណ្ណរិទ្ធី TVFB
