header ads

Sponsor

រិទ្ធី

លោក មុត ចាន់ថា ជំនួយការរបស់ ឯកឧត្តម កឹម សុខា ថា លោកប្រធានគណបក្សសង្រ្គោះជាតិ បន្តនៅជាមួយប្រជាពលរដ្ឋខ្មែរជាងបីលាននាក់ដែលបានបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ។ ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៨ នៅលើបណ្តាញហ្វេសប៊ុក។

លោកបញ្ជាក់ថា៖ ទោះបីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលក៏ដោយ ប៉ុន្តែខ្ញុំ ពលរដ្ឋខ្មែរជាងបីលាននាក់ និងសហគមន៍អន្តរជាតិ នៅតែចាត់ទុកថា គណបក្សសង្រ្គោះជាតិ នៅតែរស់រានមានជីវិត បន្តតំណាងអោយឆន្ទៈប្រជាពលរដ្ឋខ្មែរដែលបានបោះឆ្នោតជូនគណបក្សនេះ។ រីឯ សហគមន៍អន្តរជាតិចាត់ទុកថា គណបក្សសង្រ្គោះជាតិ តំណាងឱ្យលទ្ធិប្រជាធិបតេយ្យដ៏សំខាន់មិនអាចខ្វះបាន។

សហគមន៍បានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្របារម្ភ ថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងចំពោះវិធានការរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងការរំលាយគណបក្សសង្រ្គោះជាតិ និងបានទាមទារជាដាច់ខាតឱ្យរដ្ឋាភិបាលខែ្មរផ្លាស់ប្តូរវិធានការរបស់ខ្លួនមកលើអ្នកនយោបាយប្រឆាំង និងស្តារនីតិសម្បទាគណបក្សសង្រ្គោះជាតិឡើងវិញ ឬត្រូវប្រឈមនឹងវិធានការធ្ងន់ធ្ងរ។

ដោយសារគណបក្សសង្រ្គោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ និងលទ្ធិប្រជាធិបតេយ្យដ៏សំខាន់នៅកម្ពុជា ដូច្នេះសហគមន៍អន្តរជាតិមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីទាមទារឱ្យមានការកែប្រែវិធានការពីសំណាក់រដ្ឋាភិបាលខ្មែរឡើងវិញ។ សហគមន៍អន្តរជាតិនៅតែទទួលស្គាល់វត្តមានគណបក្សសង្រ្គោះជាតិ និងទាមទារជាចាំបាច់ថាគណបក្សនេះត្រូវតែមានវត្តមាននៅក្នុងការបោះឆ្នោត ដើម្បីទទួលបាននូវភាពស្របច្បាប់។

ជំនួយការរូបនេះ បានប្រាប់ថា៖ ឯកឧត្តម កឹម សុខា បានបញ្ជាក់គោលជំហររបស់លោកតាមរយៈក្រុមមេធាវីថាលោកនឹងបន្តនៅជាមួយគណបក្សសង្រ្គោះជាតិ ដែលតំណាងអោយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរដែលបានបោះឆ្នោតជូន។ សម្រាប់ខ្លួនខ្ញុំក៏នឹងបន្តនូវស្មារតីនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post