
បទ “មាន់ស្រែ” របស់តារាចម្រៀងស្រីក្នុងផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី កំពុងតែទទួលបានការគាំទ្រខ្លាំងលើសលុប ដោយមានចំនួនអ្នកចូលទស្សនាដល់ទៅខ្ទង់លានដងឯនោះ ព្រោះតែទាំងសម្លេង ភ្លេង និងចង្វាក់រាំ ពិតពិតជាឡូយ ឃើញហើយក៏ចង់រាំដែរ ជាហេតុធ្វើឲ្យមហាជនទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសប្រទេសថៃ ក៏បានយកបទនេះទៅរាំផងដែរ។



ដោយឡែក កាលពីពេលថ្មីៗនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីកីឡាករប្រដាល់ថៃដ៏ល្បីមួយរូប គឺលោក Por Tor Thor បានជ្រើសយកបទចម្រៀង “មាន់ស្រែ”

មកធ្វើជាចម្រៀងរាំបើកឆាករបស់ខ្លួនក្នុងព្រឹត្តិការណ៍ថៃហ្វៃ ធ្វើឲ្យអ្នកទស្សនាប្រដាល់ថៃ មានការភ្ញាក់ផ្អើល និងហ៊ោយ៉ាងខ្លាំងទៀតផង។

ចង់ដឹងថាបែបណា សូមទស្សនាវីដេអូខាងក្រោម:
MV មាន់ស្រែ V2៖