Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ រន្ធត់ណាស់… ម៉ូតូ២គ្រឿង ព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុស២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦៖៣០នាទីយប់ នៅលើកំណាត់ផ្លូវលេខ១១៥ ចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកSuzuki Smash Revo ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល ​​1D-1043 បើកបរក្នុងទិសដៅពីលិចទៅកើត ពេលបើកមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងទៀត ម៉ាក Honda Click ពណ៌ស ​ពាក់ស្លាកលេខ កណ្តាល 1X-9922 បើកបរក្នុងទិសដៅពីកើតមកលិច បណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

លោក ស កែវពិសិដ្ធ អធិការក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ វៀង ថាន់តាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម(ស្លាប់) (គ្មានកញ្ចក់មើលក្រោយនឹងមិនពាក់មួកសុវត្ថិភាព) មានទីលំនៅក្នុងភូមិព្រែកគយ ឃុំព្រែករុន ស្រុកស្អាង ខេត្តកណ្តាល ។ ទី២-ឈ្មោះ លឹម លី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចប្បន្នភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងខ្លួន។ ចំណែកមធ្បោបាយទាំង២ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ចែងតាមនីតិវិធីនៃច្បាប់៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor