header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងប៉ូលិសក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការក្តៅគគុកតាមឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ដែលពាក់ព័ន្ធក្នុងឃាតកម្មកាប់សម្លាប់ស្រ្តីម្នាក់ ញាត់ចូលធុងទឹកកក រួចទៅយកបោះចោលនៅគល់ស្ពានព្រះគន្លង ខេត្តកណ្តាល កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

ជនដៃដល់ដែលជាឃាតករមានឈ្មោះថា ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនែកជនទទួលផលចោរកម្ម ទិញម៉ូតូជនរងគ្រោះមាន ឈ្មោះថា ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំ។

ការឃាត់ខ្លួននេះធ្វើឡើងក្រោយ ជនសង្ស័យ​ដែល​ត្រូវ​ជា​ប្អូន​​របស់​ជនដៃដល់​ បាន​យក​ម៉ូតូ​ម៉ាក​ ZOOMMER របស់​នារី​រងគ្រោះ​ទៅ​លក់​ ។

ក្នុងនោះនៅព្រឹកនេះ ក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី ក៏បានរាយការណ៍អំពីព័ត៌មានលំអិតបន្ថែមទៀត ជុំវិញករណីខាងលើ និងបានបញ្ជាក់ថា ស្ត្រីរងគ្រោះ គឺទើបតែធ្វើដំណើរមកពីប្រទេសកូរ៉េ ដោយសារចង់រកស៊ីបើកហាងអ៊ុតសក់ ក៏ទៅរៀនរហូតទាល់តែចេះ។ នៅពេលដែលរៀនចេះហើយ នារីរងគ្រោះ ក៏សុំលុយម្តាយមកបើកហាង។ ចែដន្យនារីរងគ្រោះ ក៏បានជួប នឹងមានទំនាក់ទំនងរយៈពេលខ្លីជាមួយជនដៃដល់ ប៉ុន្តែថ្ងៃមួយនារីរងគ្រោះ បានយកទូរស័ព្ទឲ្យជនដៃដល់ធ្វើឲ្យ ប៉ុន្តែដោយសារតែមើលឃើញម៉ូតូទំនើប និងទ្រព្យសម្បត្តិជាប់ខ្លួនរបស់នារីច្រើន ជនដៃដល់ក៏បែកគំនិតរៀបគម្រោងប្លន់សម្លាប់ ព្រោះតែខ្លួនកំពុងតែលង់ក្នុងភ្ល់ើងល្បែង ហើយករណីនេះ គឺជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិយ៉ាងពិតប្រាកដមែន។

សូមទស្សនាព័ត៌មានលម្អិតរបស់ លោក មាស រិទ្ធី ខាងក្រោមនេះ:

សូមទស្សនាវីដេអូត្រាប់ឡើងវិញពីការសម្លាប់ស្រ្តីរងគ្រោះញាត់ធុងទឹកកក៖

សូមទស្សនាវីដេអូសារភាព៖

គួរបញ្ជាក់ផងដែលថា ករណីដ៏សាហាវមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីអ្នកភូមិបានប្រទះឃើញសពស្ត្រីម្នាក់ ត្រូវបានគេសម្លាប់រួចដោយកាប់​ចិញ្ច្រាំ​ឡើង​សុះសាច់ រួចញាត់ចូលក្នុងធុងទឹកកក ហើយចាក់សោរថែមទៀត និងយកមកចោលនៅជិតគល់ស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយមកទើបគេដឹងថា ស្ត្រីដែលរងគ្រោះមានឈ្មោះ យឿន ធានី អាយុ២៩ឆ្នាំ មាន​ស្រុកកំណើត នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំណែកឯសពវិញត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើត និងបានធ្វើបុណ្យទៅតាមប្រពៃណីរួចរាល់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post