
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ គឺជាខួបលើកទី២២ឆ្នាំ (២៣ មីនា ១៩៩៦-២៣ មីនា ២០១៨) នៃការបើកការដ្ឋានដំណាំដូងប្រេងទី១នៅកម្ពុជា ក្រោមអធិបត្តីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលរូបលោកបណ្ឌិតឧកញ៉ា ម៉ុង ឬទ្ធី ជាស្ថាបនិក បាននាំយកពូជដូងប្រេងមកពីបរទេស ដំបូងគេបង្អស់យកមកដាំនៅលើទឹកដី ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជាយើង និងបានបង្កើតការងាររាប់ម៉ឺនកន្លែងជួនអោយដល់ប្រប្រជាជនយើងធ្វើនាពេលបច្ចុប្បន្ននេះ ព្រមទាំងបានកែប្រែផែនទីព្រះរាជាណាចក្រកម្ពុជាយើងឱ្យមានចំការដូងប្រេងនៅលើផែនទីពិភពលោកផងដែរ។
ថ្ងៃនេះលោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានទទួលគណៈប្រតិភូមួយក្រុម ដឹកនាំដោយឯកឧត្តម ម៉ៅ ភិរុណ គណៈអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកម្មសិក្សាការី មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកណ្ដាលចំនួន១៥០នាក់ មកជួបជុំគ្នានៅក្នុងហាងកាហ្វេដូងភ្ញៀវច្រើនពេកចុងភៅ និងអ្នកបំរើមិនអាចទទួលបានចឹងហើយមានតែរូបខ្ញុំជួយគ្នាមួយដៃមួយជើងទៅ





