Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ហ្វីលីពីនៈ នៅថ្ងៃសុក្រនេះ ភ្នាក់ងារប្រឆាំងគ្រឿងញៀនហ្វីលីពីន បានដុតកម្ទេចចោលថ្នាំញៀនប្រភេទណាកូទីន តម្លៃ៥០លានដុល្លារ ដែលគេទើបនឹងរឹបអូសបាន ។

ទីភ្នាក់ងារពង្រឹងគ្រឿងញៀនហ្វីលីពីន បានបង្ហាញសារព័ត៌មាន នូវសារធាតុញៀនប្រភេទកូកាអ៊ីន កញ្ឆា និងមេតាមផេតាមីន ដែលគេរឹបអូស បានអំឡុងការវាយឆ្មក់មួយ នៅទីក្រុងម៉ានីល ដោយមានជំនួយ ពីក្រុមនគរបាលនោះ ។

ទីភ្នាក់ងារមួយនេះ បានអះអាងថា ពួកគេកំពុងបន្តដំណើរការកម្ទេចចោលនូវថ្នាំញៀនប្រភេទណាកូទីន តម្លៃ២០០លានដុល្លារ ផ្សេងទៀត ។

សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន បានធ្វើសង្រ្គាមប្រឆាំងគ្រឿងញៀន ចាប់តាំងពីឆ្នាំ២០១៦រហូតមក ដោយបានសម្លាប់អ្នកប្រើប្រាស់ និងជួយដូរគ្រឿងញៀនជាង៤ពាន់នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor