
ចាប់តាំងពីលែងលះគ្នាដោយស្របច្បាប់ជាមួយនិឹងអតីតភរិយា អ្នកនាង ភិន សុដាលីស តារាសម្តែងវ័យជាង ៣១ ឆ្នាំ លោក ប៉ែន ចំរ៉ុង តែងតែដង្ហើយនឹករំលឹកដល់កូនៗរបស់លោកជារឿយៗ ដែលសព្វថ្ងៃស្ថិតក្នុងបន្ទុកនិងការមើលថែរក្សារបស់ អ្នកនាង ភិន សុដាលីស ហើយកន្លងមកលោក ប៉ែន ចំរ៉ុង មិនដែលបានឃើញ ឬបានផ្តល់ភាពកក់ក្តៅដល់កូនស្រីរបស់ខ្លួនដោយផ្ទាល់ឡើយ។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែង ប៉ែន ចំរ៉ុង បានបង្ហោះរូបរបស់លោកជាច្រើន កំពុងតែលេង ប្រលែង ជាមួយនឹងក្មេងស្រីតូចម្នាក់ ក្នុងទឹកមុខហាក់កំពុងនឹកថា ប្រសិនបើក្មេងស្រីម្នាក់នេះជាកូនស្រីរបស់លោកមែន មិនដឹងជាល្អយ៉ាងណាទេ ហើយ លោក ប៉ែន ចំរ៉ុង ក៏បានបង្ហោះសារយ៉ាងខ្លីប៉ុន្តែមានន័យជ្រៅថា: “មានតែច្រៀងទេទើបអាចបំភ្លេចការនឹកនេះបានខ្លះ”។

ឃើញបែបនោះ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចង់ដឹងថាក្មេងម្នាក់នេះជាអ្នកណា លោក ប៉ែន ចំរ៉ុង ក៏តបវិញថា “ជាកូនរបស់មេ” ធ្វើឲ្យមហាជនកាន់តែអាណិត លោក ប៉ែន ចំរ៉ុង ព្រោះតែការបង្ហោះសារ និងរូបថតលេងជាមួយក្មេងបែបនេះ គឺមកពីលោកកំពុងនឹកដល់កូនខ្លាំង ប៉ុន្តែមិនអាចជួប និងធ្វើអ្វីបាន។






