Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅទីបំផុតការចចាររវាងសម្ដេចហ៊ុន សែន និងលោក សម រង្ស៊ី ត្រូវបានរាំងស្ទះបិតផ្លូវចចារ ដោយសារតែសម្ដេចតេជោមានការអាក់អន់ស្រពន់ចិត្ត ទៅនិងការធ្វើបាតុកម្មដុតរូបទីងមោងរបស់សម្ដេចពីសំណាក់ក្រុមបាតុកនៅប្រទេសអូស្រ្តាលី។ ម្យ៉ាងទៀតបើទោះបីជាមានការសម្របសម្រួលពីប្រទេសជប៉ុនយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅតែទាត់ចោលការជួយចចារនេះដដែល។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីយប់មិញនេះ ពាក់ព័ន្ធទៅនិងរឿងការបិតផ្លូវចចារជាមួយអតីតគណបក្សង្រ្គោះជាតិ ដោយសារតែសម្ដេចតេជោខឹងនិងការដុតរូបទីងមោងសម្ដេចនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សង្រ្គោះជាតិ បានស្នើអោយអ្នកនយោបាយខ្មែរ «សំដៅសម្ដេច ហ៊ុន សែន» កុំអោយយករឿងបុគ្គលឬរឿងផ្ទាល់ខ្លួនមកលាយឡំជាមួយនិងរឿងប្រទេសជាតិ។ បើទោះបីជាមិនសប្បាយចិត្តយ៉ាងណាក៏ដោយ ក៏មិនត្រូវយករឿងទាំងអស់នេះមកធ្វើជាឧបស័គ្គដែលនាំអោយបាត់បង់ផលប្រយោជន៏ជាតិទាំងមូល។

បើតាមអ្វីដែលលោកសម រង្ស៊ី បានថ្លែងនៅវិទ្យបារាំងអន្តរជាតិនោះ លោកបានអំពាវនាវអោយខ្មែរស្រលាញ់ រូបរួមគ្នា ចចារគ្នាជាមហាគ្រូសារខ្មែរតែមួយ ក៏ប៉ុន្តែបើខ្មែរឈ្លោះគ្នាបរទេសនិងឆ្លៀតឱកាសកេញចំណេញពីខ្មែរយើងជាក់ជាពុំខាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor