Sponsor
រិទ្ធី

ចិត្តម៉ែសង្ឃឹម ថានឹងបានជួបកូនជាក់ជាពុំខាន ពីព្រោះម៉ែបានស្គាល់ បានដឹង បានឆ្លងកាត់ជាមួយកូន ពីសម័យខ្មែរក្រហម (ប៉ុលពត) និងបន្តបន្ទាប់ ដែលទឹកចិត្តកូននៅតែប្រកាន់ខ្ជាប់ជានិច្ច កំណត់គោលបំណងយ៉ាងច្បាស់ពីការចង់បាន គឺការផ្សះផ្សាជាតិ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យសេរីពហុបក្ស និងយុត្តិធម៌។ នេះជាការលើកឡើងរបស់ លោក យ៉ែម បុញ្ញឬទ្ធិ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង។

លោក យ៉ែម បុញ្ញឬទ្ធិ បន្តថា៖ ចិត្តម៉ែសង្ឃឹម ថានឹងបានជួបកូនជាក់ជាពុំខាន ពីព្រោះម៉ែបានឮ បានឃើញ បានដឹងពីសកម្មភាពសង្គម និងនយោបាយរបស់កូន ដែលពុំមានគំនិតម្តងណាឡើយ ក្នុងការបង្កើតកម្លាំងប្រដាប់អាវុធ កម្លាំងបដិវត្ត បំណងអប្បគមន៍ ដើម្បីមហិច្ឆតានយោបាយបុគ្គលសួនតួផ្ទាល់ខ្លួនកូន ដែលនាំឱ្យបែកបាក់សង្គមជាតិ ជម្លោះទាស់ទែង ខ្មែរឈឺចាប់ បាត់បង់សន្តិភាពនោះទេ។

ចិត្តម៉ែសង្ឃឹម ថាបើត្រឹមតែសម្តីតែម្ខាងៗ ដោយមិនមានមូលដ្ឋានច្បាប់ គ្មានភស្តុតាងនិងសាក្សីជាក់លាក់ នោះសមត្ថកិច្ចក៏មិនធ្វើការចោទប្រកាន់កូនតាមតែចិត្តនោះឡើយ។ ម៉ែនឹងបានជួបកូន រស់ជួបជុំគ្រួសារដូចក្រុមគ្រួសារខ្មែរដទៃ សុខដុមរមនាទាំងផ្លូវកាយទាំងផ្លូវចិត្ត។

សូមបញ្ជាក់ថា សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​ជំនុំជម្រះ​រឿង «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៧ ខែមីនា​ ឆ្នាំ២០១៨ ស្អែកនេះ។ ក្នុង​សវនាការ​នេះ ក៏​នឹងមាន​វត្តមាន​របស់លោក កឹម សុខា ផងដែរ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor